Home កម្សាន្ត ដឹងការពិតហើយ!...

ដឹងការពិតហើយ! មូលហេតុដែលធ្វើអោយរឿង ” លិខិតស្នេហ៍ ” មិនសូវល្បី!(មានវីដេអូ)

ទស្សនិកជនបានជ្រាបខ្លះៗហើយអំពីរឿង “​ លិខិតស្នេហ៍ ” ដែលសម្តែងដោយគូស្នេហ៍លោក Nadech និង កញ្ញា Yaya ហើយគេសង្កេតឃើញថារឿងនេះ មិនសូវផ្ទុះខ្លាំង ក៏ស្រាប់តែមានមតិមហាជនលើកឡើងថា « ដោយសារតែលោក Nadech និងកញ្ញា Yaya ចាប់ដៃគូថតជាមួយគ្នាច្រើនរឿងច្រើនមកហើយដដែលៗពេក» ។

ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែ មិថុនា ២០១៨ អ្នកនាង Annethong បានបង្ហើបថា « ជាការពិតណាស់មកពីលោក Nadech និងកញ្ញា Yaya ចាប់ដៃគូដដែលៗពេក ជាហេតុធ្វើឱ្យសាុំនឹងតួឯកស្រីប្រុសមួយគូនេះ » ។ អ្នកនាងបន្ថែមទៀតថា រឿងក្រោយនេះអ្នកដឹកនាំរឿង បានជ្រើសរើស Mark និង Maew ជាតួឯក ។

គួរបញ្ជាក់ផងដែរថា រឿង « លិខិតស្នេហ៍ » ពីដំបូងមានប្រជាប្រិយភាពកើនឡើងយ៉ាងខ្លាំង ប៉ុន្តែពេលជិតដល់ទីបញ្ចប់ទៅហើយ ស្រាប់តែមានមតិរិះគន់បែបនេះយ៉ាងច្រើនទៅវិញ នេះពិតជាគួរអោយសោកស្ដាយខ្លាំងណាស់៕

ចង់ដឹងកាន់ច្បាស់ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ​ ៖

ប្រភព ៖ mthai

អត្ថបទដោយ ៖ ស្រីបូ