Home កម្សាន្ត ជិតហើយៗ! តារា...

ជិតហើយៗ! តារាសម្ដែងស្រីស្អាត សាត រស្មី និងក្លាយជាមនុស្សក្នុងគ្រួសារលោក ព្រាប សុវត្ថិ ឆាប់ៗ!

កាលពីពេលថ្មីៗនេះមានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញតារាសម្ដែងស្រីស្អាត សាត រស្មី បានបង្ហាញភាពស្និតស្នាលគ្នាជាមួយនឹងក្រុមគ្រួសារភរិយារបស់លោក ព្រាប សុវត្ថិ ធ្វើអោយគ្រប់គ្នាមានចង្ងល់យ៉ាងខ្លាំង។

ទន្ទឹមនឹងការមានចង្ងល់យ៉ាងខ្លាំងរបស់មហាជន ស្រាប់តែកាលពីព្រឹកមិញនេះម្ដាយក្មេករបស់លោក ព្រាប សុវត្ថិ បានផុសរូបមួយសន្លឹកជាមួយនឹងតារាសម្ដែង សាត រស្មី និងបានសរសេរសារមួយឃ្លាខាងលើនោះថា៖ «​សាត រស្មី គឺជា​អនាគត​ចៅ​ប្រសា របសខ្ញុំ​»។

ពិតណាស់តាមរយៈសារមួយឃ្លានោះរបស់ម្ដាយក្មេងរបស់លោក ព្រាប សុវត្ថិ អាចបញ្ជាក់បានថាតារាសម្ដែង សាត រស្មី និងជិតក្លាយជាគ្រួសារតែមួយជាមួយនឹងលោក ព្រាប សុវត្ថិ ហើយ៕

 អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី