Home កម្សាន្ត តោះមកមើលសម្រស...

តោះមកមើលសម្រស់របស់តួឯកស្រីនាង Jui ក្នុងឈុតកូនក្រមុំបែបបុរាណ ឃើញហើយមើលភ្លឹក!!

ឃើញហើយមើលភ្លឺកជាមិនខាន!! ទម្លាយរូបសម្រស់របស់តារាសម្ដែងស្រីជើងចាស់សម្បុរស្រអែមស្រស់នាង Jui Warattaya ក្នុងការតុបតែងកាយក្នុងឈុតកូនក្រមុំបែបបុរាណយ៉ាងស្រស់ស្អាតសោភា។ ហើយការតុបតែងជាកូនក្រមុំរបស់នាងលើកនេះគឺដើម្បីការថតម៉ូតដាក់ទស្សនាវដ្ដីឆ្នាំថ្មីតែប៉ុណ្ណោះ តែក៏កាន់តែធ្វើឲមិត្តអ្នកគាំទ្ររបស់នាងចង់ឃើញសម្រស់ពិតនាងក្នុងថ្ងៃមង្គការជាមួយនឹងគូស្នេហ៍រូបសង្ហាររបស់នាងគឺលោក Push Puttichai យ៉ាងខ្លាំង។ ទោះបីជាពេលនេះអ្នកទាំងពីរមិនទាន់កំណត់ថ្ងៃមង្គការច្បាស់លាស់ តែគូស្នេហ៍តារាមួយគូនេះក៏ធ្លាប់បានបង្ហើបផងដែរថាពេលនេះចាស់ទុំុកំពុងតែរកវេលា ហើយនឹងកើតឡើងក្នុងពេលឆាប់ៗឆ្នាំនេះឯង។ តោះមកមើលសម្រស់របស់ Jui ក្នុងឈុតកូនក្រមុំបែបប្រពៃណីក្នុងការថតម៉ូតលើកនេះរបស់នាងទាំងអស់គ្នា៖

  

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ