Home កម្សាន្ត អីយ៉ា…ទ...

អីយ៉ា…ទីបំផុតលោក នី រតនា ដឹកដៃគូដណ្ដឹងដ៏សែនស្អាតរបស់លោកឡើងលើឆាកជាមួយហើយ!!

748

តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងជាម្ចាស់ពាន់រង្វាន់ក្នុងកម្មពិធីប្រឡងចម្រៀង Cambodian idol លោក នី រតនា ចាប់តាំងពីលោកភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់រួចមក គេសង្កេតឃើញថា តារាប្រុសរូបនេះនិងគូដណ្ដឹង ពិតជាមានភាពផ្អែមល្ហែមជាមួយគ្នា ខ្លាំងមែនទែន។

ជាក់ស្តែង ទន្ទឹមនឹងភាពផ្អែមល្ហែមដ៏គួរឲ្យច្រណែន របស់អ្នកទាំង២ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសញញឹមស្រស់ លោក នី រតនា បានបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ របស់លោកជាខ្លាំង នៅពេលដែលឃើញតារារូបនេះ ដឹកដៃអនាគតភរិយាដ៏សែនស្អាតរបស់ខ្លួន ឡើងឆាកចូលលេងកម្មវិធីពេញចិត្តអត់ របស់ទូរទស្សន៍ប៉ុស្តិ៍ MY TV។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលមហាជន ជាពិសេសអ្នកគាំទ្ររបស់ លោក នី រតនា បានឃើញលោកនាំគូដណ្ដឹងរបស់ខ្លួន ចូលរួមក្នុងកម្មវិធីជាមួយគ្នាបែបនេះ ព្រោះកន្លងមកមិនដែលបានឃើញលោក នាំអនាគតភរិយាខ្លួនឡើងទូរទស្សន៍ជាមួយនោះទេ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX