Home កីឡា Harry Kane តក...

Harry Kane តកុងត្រានៅ Spurs ដល់២០២៤

Harry Kane បានចុះកិច្ចសន្យាថ្មី៦ឆ្នាំទៀតជាមួយ Tottenham Hotspur ដល់ឆ្នាំ២០២៤ កាលថ្ងៃសុក្រ​ ទី០៨ មិថុនា។

ប្រធាន​ក្រុមជម្រើសជាតិអង់គ្លេសខាងលើទាត់បញ្ចូលទី៣០គ្រាប់នៅ​ Premier League ឲ្យ Spurs ដែល​បញ្ចប់នៅលំដាប់ទី៣ រដូវកាលមុន។

កិច្ចសន្យាមុនរបស់ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះត្រូវផុតសុពលភាពនៅឆ្នាំ២០២២ ដោយគេទទួលបានថ្លៃនឿយហត់ជាង១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

Kane ថា គេកំពុងសម្លឹងទៅកាន់អនាគតជាមួយក្រុមរហស្សនាមមាន់ខ្នាយមាស។ គេសប្បាយចិត្តដែលបានចូលរួមប្រកួតប្រជែងនៅ Champions League និង សម្លឹងទៅការប្រកួតប្រជែងនៅ Premier League និង FA Cup កាន់តែឆ្ងាយទៀត។

Advertisement - UnitusX