Home កម្សាន្ត ផ្អើលតារាសម្ដ...

ផ្អើលតារាសម្ដែងថៃល្បីៗ ទៅចូលរួមបុណ្យសពម្តាយរបស់លោក Sorrayuth ដែលបានទទួលមរណៈភាព!!(មានវីដេអូ)

ឆាក់ជីវិតមនុស្សមិនទៀងទាត់នោះទេ យើងមិនអាចដឹងមុនថានឹងមានរឿងអ្វីកើនចំពោះនៅពេលខាងមុនឡើយ ព្រោះយើងជាមនុស្សមិនមែនទេវតា មិនថាអ្នកនោះជាមនុស្សសាមញ្ញធម្មតា ឬ ជាមនុស្សមានឋានៈខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនអាចតវ៉ា ឬ យកទ្រព្យសម្បត្តិទាំងនោះទៅដូរយកជីវិតបានឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី ៣ ខែ មិថុនា ២០១៨ កន្លងទៅអ្នកម្តាយលោក Sorrayuth បានទទួលមរណៈភាព ដោយជម្ងឺជរាពាធ នៅអាយុ ៧៩ ឆ្នាំ ពិធីបុណ្យសពនឹងប្រារព្ធធ្វើរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ជាថ្ងៃបូជាសព ហើយក៏ជាទុក្ខដ៏ក្រៀមក្រាមដល់ក្រុមគ្រួសារលោក ដែលបាត់បង់អ្នកមានគុណគ្មានថ្ងៃវិញត្រឡប់ ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យសពម្តាយលោក Sorrayuth ដែលត្រូវបានគេស្គាល់ថាជាអតីតពិធីករថៃដ៏ល្បីល្បាញម្នាក់ មានតារាសម្តែងល្បីៗជាច្រើនដួង Boy Pakorn, James Jirayut ,James Ma ពិធីករ ពិធីការិនី និងតារាសម្ដែងជាច្រើនទៀត ចូលរួមរំលែកទុក្ខផងដែរ៕ ចង់ដឹងថាមានតារារូបណាខ្លះ តោះទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ​