Home កម្សាន្ត តារាសម្ដែងប្រ...

តារាសម្ដែងប្រុសថៃ ៦ រូបដែលពួកគេមិនទាន់បានជួបស្នេហ៍ពិតក្នុងជីវិត!!

លោកអ្នកធ្លាប់បានស្គាល់តារាសម្តែងប្រុសល្បីឈ្មោះទាំង ៥ ប្រចាំប្រទេសថៃទាំងនេះរួចមកហើយតាមរយៈការសម្តែងខ្សែភាពយន្តរបស់ពួកគេ ដែលបានចាក់បញ្ចាំងតាមទូរទស្សន៍ល្បីៗក្នុងប្រទេសថៃ។ តារាប្រុសថៃទាំង ៥ ដួងនេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខមាត់ស្រស់ស្អាតគួរឲ្យទាក់ទាញថែមទៀតផង។ លោកអ្នកក៏ប្រហែលជាឆ្ងល់ហើយ ថាតើមូលហេតុអ្វី បានជាពួកគេមិនដែលបង្ហាញមុខគូរស្នេហ៍របស់ពួកគេ។ ប៉ុន្តែ តាមពិតទៅ តារាសម្តែងរូបស្រស់ទាំងនេះ នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ។ តោះមកមើលនិងស្គាល់ទាំងអស់គ្នា តើមានតារាសម្តែងប្រុសប្រចាំប្រទេសថៃរូបណា ដែលមិនទាន់បានជួបស្នេហ៍ពិត?

១. លោក Pope Thanawat

លោក Pope Thanawat ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ក្រោយពី​ រូបលោកបានសម្តែងរឿង ភាគទូរទស្សន៍ ក្រោមចំណងជើងថា បុព្វេសន្និវា ប៉ុន្តែ​ រូបលោកនៅតែមិនទាន់រកឃើញនិងជួបស្នេហ៍ពិត។

២. លោក Sunny Suwanmethanon

លោក Sunny ធ្លាប់មានពត៌មានលេចលឺមកថា លោកធ្លាប់ធ្វើការណាត់ជួបជាមួយនាង អម ភីយ៉ាដា កាលពីមុន ប៉ុន្តែ បន្ទាប់ពីនោះមក លោកក៏ក្លាយជាបុរសដែលមិនទាន់មានគូរស្នេហ៍។

៣. លោក Boy Pakorn

លោក Boy ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ក្រោយពី​រូបលោកបានសម្តែងរឿង ភាគទូរទស្សន៍ជាច្រើនកន្លងមក  ប៉ុន្តែ​រូបលោកនៅតែមិនទាន់រកឃើញនិងជួបស្នេហ៍ពិត។

៤. លោក Great Warintorn

លោក Great ដែលជាតារាប្រុសដែលមានស្នាមញញឺមទាក់ទាញរូបនេះ ក៏ធ្លាប់មានពត៌មានលេចលឺមកថា រូបលោកធ្លាប់ណាត់ជួបជាមួយតារាសម្តែងស្រីជាច្រើនរូប ប៉ុន្តែ លោក គ្រេត នៅតែបដិសេធចំពោះពត៌មានមួយនោះ។

៥. លោក James Jirayu

លោក James Jirayu ជាតារាប្រុសម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត និងមានរូបរាងស្រស់សង្ហា ។ រូបលោក ធ្លាប់បានអ្នកគាំទ្រចាប់គូរជាមួយនឹងនាង ប៊ែលឡា រ៉ានី ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ លោក ជេម ជីរ៉ាយុ នៅមិនទាន់មានមិត្តស្រីនៅឡើយទេ។

៦. លោក Kao Jirayu

លោក Kao Jirayu មិនទាន់លឺដំណឹងថា មានមិត្តស្រីថ្មីនៅឡើយទេ បន្ទាប់ពី រូបលោក បានចែកផ្លូវជាមួយសង្សាចាស់របស់លោក។

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា