Home កីឡា ជប៉ុន ចាញ់ស្វ...

ជប៉ុន ចាញ់ស្វីស ២-០ ក្នុងការកម្ដៅសាច់ដុំមុន World Cup (មានវីដេអូ)

ក្រុម​បាល់ទាត់ជម្រើសជាតិ​ស្វីស បាន​រង​បរាជ័យក្នុងការប្រកួតកម្ដៅសាច់ដុំក្រោមថ្វីជើងស្វីស ដោយ​លទ្ធផល ២ទល់នឹង០ នាក្រុង Lugano នៅថ្ងៃសុក្រ​ ទី០៨ មិថុនា។

ខ្សែការពារ Ricardo Rodriguez បានទាត់ប៉េណាល់ទីនៅវគ្កទី១នាំមុខ ក្រោយ​ Maya Yoshida ធ្វើឲ្យ Breel Embolo ដួល។

ខ្សែប្រយុទ្ធ Haris Seferovic ក៏រកគ្រាប់ទី២ នៅ៨នាទី មុនចប់ការប្រកួត។

ស្វីសនឹងបើកយុទ្ធនាការ World Cup ជាមួយប្រេស៊ីល នៅថ្ងៃទី១៧ មិថុនា ខណៈជប៉ុន ត្រូវបង្ហើយការសមរបស់ពួកគេជាមួយប៉ារ៉ាហ្គាយ នៅថ្ងៃអង្គារ ទី១២ មិថុនា។’

ក្រុមលោក Vladimir Petkovic ក៏នឹងត្រូវប៉ះកូស្ដារីកា និង ស៊ែប ប្រចាំពូល E ហើយជប៉ុន ដែលចាញ់៤ប្រកួតក្នុងចំណោម៥លើក ជួបសេណេហ្គាល់, កូឡុំប៊ី និង ប៉ូឡូញ ប្រចាំពូល H៕