Home កីឡា Lewandowski ស...

Lewandowski ស៊ុតគ្រាប់ទី៥៣ឲ្យជម្រើសជាតិប៉ូឡូញ តែ​បាន​ត្រឹមស្មើឈីលី

Roberto Lewandowski បានទាត់បញ្ចូលទីគ្រាប់ទី៥៣ក្នុងក្រុមជម្រើសជាតិ ប៉ុន្តែប៉ូឡូញ​បានត្រឹមស្មើឈីលី ដោយ​លទ្ធផល ២ទល់នឹង២ ក្នុងជំនួបកម្ដៅសាច់ដុំត្រៀម FIFA World Cup នៅថ្ងៃសុក្រ ទី០៨ មិថុនា នាក្រុង Pozan។

ខ្សែប្រយុទ្ធឆ្នើមក្លិប Bayern Munich ស៊ុតពីចម្ងាយបើកឆាក ហើយ Piotr Zielinski បន្ថែមួយគ្រាប់ទៀត។

Diego Valdes បានតែតតាមស្មើឲ្យឈីលី មុន​មិត្តរួមក្រុម Miiko Albornoz។

តាមពិតឈីលីពុំមានកៅអីទៅរុស្ស៊ីទេ ដោយសារធ្លាក់វគ្គជម្រុះក្នុងតំបន់។

ដោយឡែកប៉ូឡូញ ដែលស្ថិតនៅពូល H ត្រូវជួបសេណេហ្គាល់, កូឡុំប៊ី និង ជប៉ុន ហើយត្រូវបង្ហើបការកម្ដៅសាច់ដុំជាមួយលីទុយអានី នៅថ្ងៃអង្គារ ខាងមុខ៕

Advertisement - UnitusX