Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារា K-Pop ៦ ដួងដែលស្រឡាញ់សត្វចិញ្ចឹមរហូតដល់ធ្វើរឿងមួយសម្រាប់សំណព្វចិត្ត !!

តារា K-Pop ដែលជារឿយៗតែងតែចែករំលែកនូវរូបភាព និតវីឌីអូសត្វចិញ្ចឹមផ្ទាល់ខ្លួន ដោយហេតុតែស្រឡាញ់សត្វចិញ្ចឹមសំណព្វចិត្តខ្លាំងពេក តារា K-Pop ៦ ដួងនេះបានបង្កើតបណ្ដាញសង្គមគណនីអ៊ិនស្ដ្រាក្រាមឲ្យសត្វចិញ្ចឹមខ្លួនទៀតផង ។

តោះ !​ ចង់ដឹងថាតារារូបណាខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១. តារាចម្រៀង Seolhyun ក្រុម AOA

តារាចម្រៀង Seolhyun ត្រូវបានគេដឹងថានាងស្រឡាញ់សត្វចិញ្ចឹមសុនខ(សត្វឆ្កែ) របស់នាងខ្លាំងណាស់ រហូតដល់បង្កើតគណនីអ៊ិនស្ដ្រាក្រាមដែលមានឈ្មោះថា @dungchee ព្រោះសត្វចិញ្ចឹមរបស់នាងមានឈ្មោះថា Dungchee ។

២. តារាចម្រៀង Amber ក្រុម f(x)

តារាចម្រៀង Amber តែងតែបង្ហោះវីឌីអូសត្វចិញ្ចឹមទាំងពីររបស់លោកនៅលើយូធូប (Youtube) ដែលសុនខ(សត្វឆ្កែ) មានឈ្មោះថា Jackjack និងសត្វឆ្មាមានឈ្មោះថា Tuna ។ តារាប្រុសរូបនេះបានបង្កើតគណនីអ៊ិនស្ដ្រាក្រាមមួយសម្រាប់សត្វចិញ្ចឹមទាំងពីរនេះដោយមានឈ្មោះថា @jackjackandtuna ។

៣. តារាចម្រៀង Seunghoon ក្រុម WINNER

សត្វចិញ្ចឹមរបស់តារាចម្រៀង Seunghoon គឺជាកូនឆ្កែដែលមានឈ្មោះថា Haute ហើយតារាប្រុសរូបនេះក៏បានបង្កើតគណនីអ៊ិនស្ដ្រាក្រាមឲ្យសត្វចិញ្ចឹមរបស់លោកដែលមានឈ្មោះថា @maetamongisdad ។

៤. តារាចម្រៀង Zelo ក្រុម B.A.P

សត្វចិញ្ចឹមរបស់តារាចម្រៀង Zelo គឺជាកូនឆ្កែដែលមានឈញមោះថា Mochi ហើយតារាប្រុសរូបនេះបានបង្កើតគណនីអ៊ិនស្ដ្រាក្រាមឲ្យសំណព្វចិត្តរបស់លោកដែលមានឈ្មោះថា@ bymochimato ។

៥. តារាចម្រៀង Yongguk ក្រុម B.A.P

មេក្រុម B.A.P តារាប្រុស Yongguk មានកូនឆ្កែគឺជាសត្វចិញ្ចឹមដែលមានឈ្មោះថា Tigger ហើយបានបង្កើតគណនីអ៊ិនស្ដ្រាក្រាមមួយដែលមានឈ្មោះថា @bangteezy ។

៦. តារាចម្រៀង Key ក្រុម SHINee

តារាចម្រៀងរូបនេះមានសត្វចិញ្ចឹមពីរក្បាលគឺកូនឆ្កែដែលមានឈ្មោះថា Comme Des និង Garcons ហើយគណនីអ៊ិនស្ដ្រាក្រាមមានឈ្មោះថា @commegalife ។

អត្ថ​បទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម