Home កម្សាន្ត ភ្ញាក់ផ្អើល ល...

ភ្ញាក់ផ្អើល លោក Nadech មានអ្នកជ្រែកស្នេហ៍ ថែមទំាងមិនមែនជាមនុស្សធម្មតាទៀត មានគ្រប់យ៉ាងលើស Nadech ទៀត!

38318

កំពូលតារាសម្តែងល្បីគូស្នេហ៍ Nadech និង Yaya ដែលប្រិយមិត្តតែងតែមានការគាំទ្រអ្នកទាំង ២ យ៉ាងខ្លាំង ទាំងជីវិតក្នុងវិស័យសិល្បៈនិងជីវិតខាងក្រៅ ហើយគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា អ្នកទាំង ២ ស្រឡាញ់គ្នាណាស់ ដល់ថ្នាក់លោក Nadech នឹក Yaya ខ្លាំងរហូតយកអាវមានរូបកញ្ញា Yaya មកពាក់ទៀតផង ។

យ៉ាងណាមិញអ្នកទាំង ២ជាតារាល្បីដូចគ្នា ហើយអ្នកគាំទ្រច្រើនណាស់ដែលបាន Follow Account Instagram តារាទាំង ២ ដួងនេះ​ អ្វីដែលពិសេសនោះ​ Account Instagram របស់កញ្ញា Yaya មានព្រះអង្គម្ចាស់ម៉ាទីន ជារាជបុត្ររបស់មហាក្សត្រប្រ៊ុយណេ ដែលជាក្សត្រមានមាសប្រាក់មហាសាល បាន Follow Account កញ្ញា Yaya។

អ្វីដែលគួរឱ្យផ្អើលខ្លាំងនោះគឺព្រះម្ចាស់ម៉ាទីន មានបន្ទូលថា« រកឃើញអ្នកពេញព្រះហឬទ័យហើយ ពេញចិត្តខ្លាំងណាស់ ជាមនុស្សស្រីម្នាក់ដែលមានបុគ្គលិកលក្ខណៈល្អគ្រប់យ៉ាង យើងចង់ឱ្យនាង( Yaya )ចូលគាល់យើងនៅក្នុងដំណាក់ស្តេច »។

ពិតណាស់តាមរយៈសារនេះផងដែរ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងលាន់មាត់ថា “លោក Nadech មានអ្នកជ្រែកស្នេហ៍ហើយ ” ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ siamdara

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX