Home កម្សាន្ត ខួបកំណើត ពេជ្...

ខួបកំណើត ពេជ្រ សោភា ម្សិលមិញ!  ដៃគូររបស់គាត់ ស្រាប់តែបង្ហោះសារបែបនេះ!

លោក វិបុស ដែលមានឈ្មោះលើវិស័យសិល្បៈថាលោក STEP នោះ ត្រូវបានគេស្គាល់ថាជាដៃគូរចម្រៀងដ៏ជំនិតរបស់ កំពូលតារាចម្រៀងស្រី ពេជ្រ សោភា ដោយពួកគេបានធ្វើការរួមគ្នា បញ្ចេញស្នាដៃទាំងចម្រៀង និងភាពយន្តរួមគ្នា ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីប្រិយមិត្តគ្រប់ការងារ។​

កាលពីថ្ងៃទី ៩ ខែមិថុនា ម្សិលមិញនេះផងដែរ គឺជាថ្ងៃពិសេសសម្រាប់ តារាចម្រៀង ពេជ្រសោភា ដែលជាថ្ងៃកំណើតគំរប់ខួប៣៤ឆ្នាំរបស់នាង។ មានទាំងការធ្វើអោយភ្ញាក់ផ្អើល មានទាំងខេក យ៉ាងសប្បាយរីករាយ។

សម្រាប់លោក STEP ផងដែរ ក៏មិនបានភ្លេចថ្ងៃពិសេសនៃដៃគូរចម្រៀង ក៏ដូចជារៀមច្បងរបស់ខ្លួននោះដែរ។ លោកបានបង្ហោះសារមួយជូនដល់ ពេជ្រ សោភា ដែលមានខ្លឹមសារដូចខាងក្រោម៖

«បងស្រី! ឆ្នាំនេះបងអាយុ 34 ហេីយ! គិតទៅខ្ញុំស្គាល់បងយូរហេីយ តាំងពីឆ្នាំ 2012! ទេីបឆ្នាំមុន យេីងធ្វេីការរួមគ្នា ហេីយក៏កាល:ទេស: បានអោយយេីងរួមការងារជាច្រើនជាមួយគ្នា ការធ្វេីបទចំរៀងចូលឆ្នាំដល់ដាច់យប់ជាមួយ ការរួមការងារជា BA OPPO ជាមួយគ្នា ក៏ដូចជាការចំណាយពេលវេលាយ៉ាងច្រើនក្នុងការថតរឿង បិសាចគួរអោយស្រលាញ់ ជាមួយគ្នា ហេីយឆាប់ៗនេះ យេីងនៅមាន Project ជាមួយគ្នាបន្តទៀត។ អរគុណចំពោះដំបូន្មាន ក៏ដូចជាការស្រលាញ់ចូលចិត្ត ពីបង ក៏ដូចជាគ្រួសារបង។ ឆ្នាំថ្មី ជូនពរអោយបងជោគជ័យបន្ថែមទៀត.. HAPPY BIRTHDAY បងស្រី ពេជ្រ សោភា»

អត្ថបទដោយ៖ ធីជេ

Advertisement - UnitusX