Home កីឡា Aspas ស៊ុតឱ្យ...

Aspas ស៊ុតឱ្យ អេស្ប៉ាញ ផ្ដួល ទុយនេស៊ី យ៉ាងប៉ផុតប៉ផើយ (វីដេអូ)

ខ្សែប្រយុទ្ធបម្រុង Iago Aspas ស៊ុតគ្រាប់ចុងម៉ោងជួយអេស្ប៉ាញឈ្នះប៉ផុតប៉ផើយលើទុយនេស៊ីដែលមានឆន្ទៈមោះមុត នៅក្នុងការប្រកួតមិត្តភាពលើកចុងក្រោយនៅ Krasnodar ត្រៀម World Cup 2018។

ក្រុមអេស្ប៉ាញដែលមានជម្រើស១១នាក់ដំបូងខ្លាំងៗពេញ ពិបាកក្នុងការបំបែកកំពែងរបស់ទុយនេស៊ី រហូតដល់នាទី៨៤ទើបខ្សែប្រយុទ្ធមកពី Celta Vigo ស៊ុតគ្រាប់ជ័យជម្នះបាន បន្ទាប់ពីប្ដូរចូលជំនួស Jordi Alba ក្នុងនាទី៧៦។

អេស្ប៉ាញ ពេលនេះមិនស្គាល់ចាញ់អស់ចំនួន២០ប្រកួតជាប់ៗគ្នា។

អេស្ប៉ាញ នឹងចាប់ផ្ដើមយុទ្ធនាការ World Cup ទល់នឹង ព័រទុយហ្គាល់ នៅថ្ងៃសុក្រទី១៥ខែមិថុនា ខណៈ ទុយនេស៊ី បើកឆាកជាមួយ អង់គ្លេស ថ្ងៃចន្ទទី១៨៕

Advertisement - UnitusX