Home កម្សាន្ត ពិតមែនទេ! ដែល...

ពិតមែនទេ! ដែលថានេះជារថយន្តទំនើបរបស់ប្អូនបុត្រ ជិះទៅសាលារាល់ថ្ងៃ មើលតម្លៃរថយន្តវិញចង់ស្លុត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនរូបប្រាកដជាស្គាល់ហើយតារាចម្រៀងវ័យក្មេង និងជាតារាហ្វេសប៊ុក ថៃ អតិជាតិបុត្រ ដែលប្អូនប្រុសមិនត្រឹមតែមានសមត្ថភាពសិល្បៈខ្ពស់នោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតធ្វើអោយនារីៗលង់ទៀតផង។

ក្នុងនោះផងដែរកាលពីម្សិលមិញនេះ ប្អូនប្រុសបុត្រ បានផុសវីដេអូមួយក្នុងផេកផ្លូវការរបស់ខ្លួន ជាមួយនឹងរថយន្តទំនើបមួយគ្រឿងម៉ាក Mercedes-Maybach Pull Man ដែលមានតែមួយគ្រឿងគត់នៅក្នុងប្រទេសកម្ពុជា។

ហើយអ្វីដែលរិតតែភ្ញាក់ផ្អើលខ្លាំងទៀតនោះគឺតម្លៃរថយន្តទំនើបមួយគ្រឿងនេះអាចដល់ ៦០ម៉ឺនដុល្លារនៅបរទេស រីឯនៅខ្មែរវិញប្រហែលជា ១លានដុល្លារ បើគិតទាំងអត្រាពន្ធនាំចូល និងតម្លៃដឹកជញ្ជូនទៀតនោះ។

ពិតណាស់នេះគឺជារឿងមួយដែលគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុត ប្រសិនបើរថយន្តទំនើបមួយគ្រឿងនេះគឺជារបស់ប្អូនបុត្រផ្ទាល់ ខណៈនេះគឺគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រតែប៉ុនណោះ ហើយប្អូនបុត្រក៏មិនមានឆ្លើយនឹងសំណួរនេះដែរ៕ តោះ! ចង់ដឹងថារថយន្តទំនើបនិងឡូយប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី