Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាកូរ៉េ ៦ ដួងដែលរៀបការជាមួយនឹងជនជាតិបរទេស !!

តារាកូរ៉េ ៦ ដួងបានបំបែករនាំងដែលខ័ណ្ឌចែកប្រទេសដោយសម្រេចចិត្តរៀបការជាមួយនឹងនឹងជនបរទេស នេះគឺគូរព្រេងមិនព្រាត់ពិតមែន បើទោះបីជាពួកគេនៅប្រទេសផ្សេងគ្នាក៏ដោយក៏ពួកគេអាចស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាដោយមានសុភមង្គល​ ។

តោះ! ចង់ដឹងថាតារារូបណាខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១.តារាសម្ដែង Choo Ja Hyun

តារាសម្ដែងរូបនេះបានរៀបអាពាហ័ពិពាហ៍ជាមួយនឹងតារាសម្ដែងចិន Yu Xiaoguang នៅក្នុងឆ្នាំ ២០១៧ ។

២. តារាសម្ដែង Ham So Won

ដំណឹងរៀបអាពាហ៍ពិពាហ៍របស់ Ham So Won និងស្វាមីវ័យក្មេងជនជាតិចិនរបស់នាងមានឈ្មោះថា Jin Hua បានធ្វើឲ្យកក្រើកពាសពេញបណ្ដាញសង្គម ព្រោះថាស្វាមីរបស់នាងមានវ័យតិចជាងនាងដល់ទៅ ១៨ ឆ្នាំ ។

៣. តារាសម្ដែង Shin Joo Ah

តារាសម្ដែងរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមហាសេដ្ឋីថៃ Saraut Rachanacun កាលពីខែកក្កដា ឆ្នាំ ២០១៤ ដោយគូស្នេហ៍នេះបានជួបគ្នានៅទីក្រុងបាងកកនៅពេលដែល Shin Joo Ah បានធ្វើដំណើរកម្សាន្ដជាមួយនឹងមិត្តភក្ដិ និងក្រុមគ្រួសារនៅទីនោះ ។

៤. តារាសម្ដែង Im Sang Hyo

តារាសម្ដែង Im Sang Hyo បានជួបជាមួយនឹងស្វាមីនាងដំបូងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ ២០១៤ ។ ក្រោយមកមួយឆ្នាំពួកគេក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយស្វាមីរបស់នាងគឺជាមហាសេដ្ឋីមួយរូបនៅប្រទេសថៃ ។

៥. អ្នកដឹកនាំរឿង Kim Tae Yong

អ្នកដឹកនាំរឿងដ៏ល្បី Kim Tae Yong បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាចិន Tang Wei នៅក្នុងឆ្នាំ ២០១៤ ។

៦. តារាសម្ដែង Chae Rim

តារាសម្ដែងរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាចិន Gao Ziqi នៅក្នុងឆ្នាំ ២០១៤ ហើយគូស្នេហ៍នេះបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ ២០១៧ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreabo

អត្ថបទដោយ៖ សុខអីុម