Home កីឡា កីឡាករក្មេងបំ...

កីឡាករក្មេងបំផុតនៅ World Cup ឆ្នាំនេះស៊ុតឱ្យ អូស្ត្រាលី ផ្ដួលក្រុម​អឺរ៉ុប​មួយ​ទៀត (វីដេអូ)

ខ្សែប្រយុទ្ធ Daniel Arzani ដែលជាកីឡាករក្មេងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 រកបានគ្រាប់បាល់ដំបូងសម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលី ស្របពេលពួកគេផ្ដួល ហុងគ្រី ២-១ ដោយសារគ្រាប់បាល់ចូលទីខ្លួនឯងចុងម៉ោង។

សមាជិកក្លិប Melbourne City វ័យ១៩ឆ្នាំរូបនេះស៊ុតពីចម្ងាយ១៨ម៉ែត្រក្នុងនាទី៧៤ ពោល មួយនាទីក្រោយប្ដូរចូលដើម្បីបង្ហាញខ្លួនជាលើកទី២សម្រាប់ក្រុមធំអូស្ត្រាលី។

ហុងគ្រី តាមស្មើវិញក្នុងនាទី៨៨ នៅពេលកីឡាករ Trent Sainsbury តែតពីចម្ងាយ១២ម៉ែត្រដាច់ចង្កេះអ្នកចាំទីខ្លួនឯង។ ប៉ុន្តែនៅនាទី៩០+២ Tamas Karda ផ្លាតបាល់ចូលទីខ្លួនឯងវិញ ផ្ដល់ជ័យជម្នះ២-១ដល់អូស្ត្រាលីនៅទីក្រុង Budapest។

ការប្រកួតបន្ទាប់របស់អូស្ត្រាលី គឺ World Cup ពូល C ទល់នឹង បារាំង នៅថ្ងៃសៅរ៍ទី១៦ខែមិថុនា មុនប៉ះ ប៉េរូ និង ដាណឺម៉ាក៕

Advertisement - UnitusX