Home កីឡា តារានាំលេងរបស...

តារានាំលេងរបស់ Spurs ស៊ុត១គ្រាប់និងបញ្ជូន១គ្រាប់ជួយដាណឺម៉ាកផ្ដួលម៉ិកស៊ីកូ (វីដេអូ)

ខ្សែបម្រើប្រយុទ្ធ Christian Eriksen របស់ក្លិប Tottenham បញ្ជូន១គ្រាប់និងស៊ុត១គ្រាប់ជួយឱ្យ ដាណឺម៉ាក ផ្ដួល ម៉ិកស៊ីកូ ២-០ ក្នុងប្រកួតកម្ដៅសាច់ដុំលើកចុងក្រោយ នៅកីឡដ្ឋាន Brondby។

តារានាំលេងក្លិបមាន់ខ្នាយមាសវ័យ២៦ឆ្នាំ បញ្ជូនបាល់ឱ្យ Yussuf Poulsen ស៊ុតគ្រាប់បើកឆាកក្នុងនាទី៧១ ដោយខ្សែប្រយុទ្ធមកពីក្លិប RB Leipzig ស៊ុតកោងពីចម្ងាយ១៨ម៉ែត្រ។

៣នាទីបន្ទាប់ Eriksen ស៊ុតគ្រាប់ទី២ពីក្បែរបង្គោលទី ផុតដៃអ្នកចាំទី Guillermo Ochoa។

ដាណឺម៉ាក នឹងត្រូវបើកឆាកពូល C នៃ World Cup 2018 ទល់នឹង បេរ៉ូ ថ្ងៃទី១៦មិថុនា ខណៈ ម៉ិកស៊ីកូ ជួប អាល្លឺម៉ង់ ថ្ងៃទី១៧៕