Home កម្សាន្ត អបអរសាទរ!! តា...

អបអរសាទរ!! តារាសម្តែងថៃកំពូលសម្រស់ Aum Patchrapa ទទួលបានពានរង្វាន់ថ្មីមួយទៀតហើយ !(មានវីដេអូ )

កំពូលតារាសម្តែងស្រី Aum ដែលជាតារាសម្តែងជើងចាស់មានវ័យជិត សែសិបឆ្នាំទៅហើយ ប៉ុន្តែបើក្រឡេកមកមើលសម្រស់វិញ តារាវ័យក្មេងសូមចាញ់ ដោយសារតែសាច់ចាំងបែបនេះហើយបានជាប្រជាប្រិយភាពរបស់ Aum មានការកើនឡើងជាលំដាប់ ព្រមទាំងទទួលបានពាន់រង្វាន់ ផ្សេងៗជាច្រើន ។

ជាក់ស្តែង កាលពីម្សិលមិញតារាស្រីរូបនេះបានទទួលពានរង្វាន់ NE.Awards 2018 មួយដែលចូលរួមជាមួយតារាល្បីៗជាច្រើនដួង មានតារាស្រី Bella តារាប្រុស Nadech ជាដើម ។ រីឯថ្ងៃនេះវិញ Aum ក៏ទទួលបានពានរង្វាន់មួយដែលត្រូវបានគេស្គាល់ថាជាពានរង្វាន់តារាឯកគឺ ” Thailand FEVER Awards 2017 ” មួយទៀត ពិតជាគួរឱ្យសរសើរមែនទែន ។

តាមរយៈការទទួលពានរង្វាន់នេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិតជាមិនធម្មតាមែនក្នុងមួយឆ្នាំៗ Aum តែងតែទទួលបានពានរង្វាន់នេះជានិច្ច ៕

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

 

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ