Home កីឡា U21អង់គ្លេស ល...

U21អង់គ្លេស លើកពាននៅបារាំងលើកទី៣ជាប់ៗគ្នា ក្រោយផ្ដួល ម៉ិកស៊ីកូ ក្នុងវគ្គផ្ដាច់ព្រ័ត្រ (វីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ បានវាយបកផ្ដួល ម៉ិកស៊ីកូ ២-១ ហើយឈ្នះពាន Toulon Tournament នៅប្រទេសបារាំងជាលើកទី៣ជាប់គ្នាៗ។

ក្រុមតោកំណាចវ័យក្មេង របូតគ្រាប់បាល់មុនដោយការស៊ុតរបស់ Roberto Alvarado តែតាមស្មើវិញនៅពេលខ្សែការពារ Dael Fry មកពី Middlesbrough ទាញផលចំណេញពីកំហុសរបស់អ្នកចាំទី ដើម្បីស៊ុតបញ្ចូលទីពីក្បែរប៊ុត។

Kieran Dowell របស់ Everton បើកការនាំមុខឱ្យអង់គ្លេសនិងជាគ្រាប់ជ័យជម្នះ នៅចុងតង់ទី១ បន្ទាប់ពីទទួលបាល់បញ្ជូនពី Eddie Nketiah របស់ Arsenal។

Tammy Abraham របស់ Chelsea ស៊ុតបុកបង្គោលទី ខណៈក្រុមលោក Aidy Boothroyd រក្សាលទ្ធផលរហូតដល់ចប់ការប្រកួត។

គួរដឹងដែរថា ឆ្នាំមុន ក្រុមជម្រើសជាតិយុវជនអង់គ្លេស បានឈ្នះជើងឯក FIFA U20 World Cup និង FIFA U17 World Cup។

ដោយឡែក ទួរគី បាន​លេខ​៣​ក្នុង​ព្រឹត្តិការណ៍នេះ បន្ទាប់​ពី​ផ្ដួល ស្កុតលែន ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៣៕

Advertisement - UnitusX