Home កីឡា ក្រុម​បាល់ទាត...

ក្រុម​បាល់ទាត់វ័យចាស់​កម្ពុជាបាន​លេខ២នៅវៀតណាម​

ក្រុម​បាល់ទាត់​វ័យ​ចាស់​កម្ពុជា ទទួល​បានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតពានរង្វាន់វ័យចាស់នៅប្រទេសវៀតណាម កាលថ្ងៃសៅរ៍ ទី០៩ មិថុនា។

លោក រិទ្ធិ ឌីកា សមាជិកក្រុមកម្ពុជា ថ្លែងថា ការប្រកួតនេះប្រព្រឹត្តទៅចំនួនពីរថ្ងៃ ដោយផ្ដើមពីថ្ងៃទី០៨ មិថុនា ដោយមានការចូលរួមពីក្រុមថៃ និង ក្រុមវៀតណាម A និង B។


លោក រិទ្ធិ ឌីកា (លេខ៨)

អ្នកចាត់ការក្លិបព្រះខ័នរាជស្វាយរៀងដដែលរៀបរាប់បែបនេះ ៖”លទ្ធផលម៉ាត់ដំបូង យើងឈ្នះវៀតណាម ៣ទល់នឹង២ ហើយបន្ទាប់មកយើងឈ្នះថៃ ៤ទល់នឹង១។  លទ្ធផល ទី៣ គឺយើងចាញ់វៀតណាមមួយក្រុមទៀត៤ទល់នឹង០។ ពាក់ព័ន្ធនឹងវ័យចាស់នេះ យើងយកពីក្រុមស្រឡាញ់សន្តិភាព, ក្រុមឡឺទូស និង ក្រុមព្រៃវែង”។


លោក រិទ្ធិ ឌីកា បន្ថែមថា បន្ទាប់ពីប្រទេសវៀតណាម គេគ្រោងចេញទៅប្រកួតនៅ​ប្រទេសឡាវ អំឡុងខែតុលា និង បន្តធ្វើនៅកម្ពុជា ថែមទៀត៕