Home កីឡា គ្រូប្រេស៊ីលទ...

គ្រូប្រេស៊ីលទាត់ចោលទាំងកំហឹងពាក្យចចាមអារ៉ាមដែលភ្ជាប់លោកទៅ Real Madrid

គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បានទាត់ចោលទាំងកំហឹងពាក្យចចាមអារ៉ាមដែលរាយការណ៍ដោយវិទ្យុប្រេស៊ីលមួយថាលោកចរចាដើម្បីធ្វើអ្នកចាត់ការថ្មីរបស់ Real Madrid។

គ្រូពោរពេញដោយកលល្បិចលេងខ្ពស់រូបនេះបានរិះគន់អ្នកសារព័ត៌មាន ដោយហៅបុរសម្នាក់នោះជាមនុស្សកុហក អំឡុងសន្និសីទសារព័ត៌មានការប្រកួតដែល ប្រេស៊ីល ផ្ដួល អូទ្រីស ៣-០ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ ត្រៀម World Cup 2018។

គ្រូវ័យ៥៧ឆ្នាំនិយាយថា ៖ “នៅពេលអ្នកកាសែតខ្លះបង្កើតសម្រង់សម្ដីក្លែងក្លាយ វាក្លាយជារឿងកុហក។ ដូច្នេះវាជាព័ត៌មានដែលខ្វះការគោរពនិងមិនស្មោះត្រង់។ ឥរិយាបថរបស់អ្នកកាសែតម្នាក់នោះគឺខ្វះការគោរពនិងមិនស្មោះត្រង់។ ខ្ញុំមិនដែលបាននិយាយជាមួយនរណាម្នាក់មកពី Real Madrid ទេ។ ខ្ញុំមានក្ដីគោរពពេញលេញចំពោះការងារបច្ចុប្បន្នរបស់ខ្ញុំ។ ខ្ញុំផ្ដោតលើទំនួលខុសត្រូវរបស់ខ្ញុំនៅទីនេះ”។

សូមបញ្ជាក់ថា តួនាទីអ្នកចាត់ការនៅ Real កំពុងទំនេរ បន្ទាប់ពីលោក Zinedine Zidane បានចាកចេញ បន្ទាប់ពីឈ្នះ Champions League លើកទី៣រដូវកាលជាប់ៗគ្នា៕