Home កីឡា Salah មានទំនុ...

Salah មានទំនុកចិត្តថានឹងជាទាន់ការប្រកួតបើកឆាក World Cup របស់អេហ្ស៊ីប

ខ្សែប្រយុទ្ធ Mohamed Salah មានទំនុកចិត្តថាគេនឹងមានកាយសម្បទាល្អពេញលេញដើម្បីចូលរួមការប្រកួតបើកឆាក World Cup 2018 ឱ្យអេហ្ស៊ីបទល់នឹងអ៊ុយរុយហ្គាយ នៅទីក្រុង Yekaterinburg ថ្ងៃសុក្រទី១៥ខែមិថុនា។

កីឡាកររបស់ក្លិប Liverpool វ័យ២៥ឆ្នាំរូបនេះជាតារាក្នុងការហ្វឹកហាត់កាលពីយប់ថ្ងៃសៅរ៍នៅទីក្រុង Cairo ដែលជាការត្រៀមលក្ខណៈចុងក្រោយរបស់អេហ្ស៊ីបមុនហោះទៅរុស្ស៊ី។
Salah បានរងរបួសស្មាបន្ទាប់ពីជែងបាល់ជាមួយ Ramos ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីថ្ងៃទី២៦ខែឧសភា។

អតីតសមាជិក Basel, Chelsea, Fiorentina និង Roma ខាងលើ ជាអ្នកស៊ុតគ្រាប់បាល់ដែលធានាកៅអីជុំផ្ដាច់ព្រ័ត្រ៣២ក្រុមចុងក្រោយ World Cup ជាលើកដំបូងសម្រាប់អេហ្ស៊ីបក្នុងពេល២៨ឆ្នាំចុងក្រោយ។

ពួកគេស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ រុស្ស៊ី, អារ៉ាប៊ីសាអ៊ូឌីត និង អ៊ុយរុយហ្គាយ៕

Advertisement - UnitusX