Home កម្សាន្ត Pope និង Bell...

Pope និង Bella នឹងក្លាយជាតួឯករួមគ្នា ជាថ្មីម្តងទៀតក្នុងរឿង…?

ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ថារឿង ព្រហ្មលិខិត ឬ បុព្វេសន្និវាស វគ្គ២ នោះ គឺនឹងចាក់ផ្សាយនាឆ្នាំក្រោយ ២០១៩ ឯណោះ! ដូចនេះហើយ ប្រិយមិត្តអ្នកគាំទ្រត្រូវរង់ចាំដល់ទៅជាង១ឆ្នាំទៀត ទើបអាចទស្សនាការសម្តែងរួមគ្នារវាង តួឯកសំណព្វចិត្តទាំងពីរបស់ខ្លួន គឺលោក Pope Thanawat និង កញ្ញា Bella Ranee

តាមប្រភពបានអោយដឹងថា Nong Arunosha ដែលជាផលិតករឆ្នើមសម្រាប់ Broadcast Thai TV នឹងជ្រើសរើស Pope និង Bella អោយសម្តែងជាតួឯករួមគ្នាម្តងទៀត សម្រាប់រឿងភាគថ្មី «Wiang Kum Kam»

យ៉ាងណាមិញ ដំណឹងនេះ នៅមិនទាន់ជាក់ច្បាស់១០០ភាគរយនៅឡើយទេ គឺត្រូវរង់ចាំ Nong Arunosha ចេញមុខបកស្រាយហើយ៕

P’ Nong Arunosha

អត្ថបទដោយ៖ ធីជេ

ប្រភព៖ Thai Star News

Advertisement - UnitusX