Home កម្សាន្ត ទើបតែជួបដំបូង...

ទើបតែជួបដំបូងសោះ Yaya ស្គាល់តារាចម្រៀង Sehun ឡើងច្បាស់ និងទម្លាយចរិតពិតចេញមក !!

1094

តារាសម្ដែងថៃល្បីឈ្មោះ Yaya Urassaya បានជួបជាមួយនឹងតារាចម្រៀង K-Pop ដ៏ល្បីល្បាញដែលជាសមាជិកពៅនៅក្នុងក្រុម EXO គឺតារាប្រុស Sehun ដោយគ្រាន់តែជួបភ្លាមតារាស្រីថៃ Yaya សរសើរភ្លាមតែម្ដង ។

តារាថៃ Yaya ដែលមានអាយុច្រើនជាង Sehun មួយឆ្នាំបានជួបជាមួយនឹងដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូត Louis Vuitton នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ គ្រាន់តែជួបភ្លាម Yaya បានកោតសរសើរពីទឹកចិត្ត និងអត្តចរិតរបស់តារាប្រុស Sehun មិនដាច់ពីមាត់នោះទេ ហើយអ្នកទាំងពីរបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងចំណោមតារាល្បីៗនេះគឺដោយសារតែពួកគេសុទ្ធតែជាតារាល្បីជួរមុខប្រចាំប្រទេស ។ឮ

តារាសម្ដែងកូនកាត់ថៃ-ន័រវេស Yaya បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា « Sehun គឺពិតជាគួរឲ្យស្រឡាញ់ និងគួរសមណាស់ចំពោះអ្នករាល់គ្នា ។ លោកតែងតែញញឹមជានិច្ច ។ ឥឡូវខ្ញុំយល់ហើយហេតុអ្វីបានជាលោកមានអ្នកគាំទ្រច្រើនបែបនេះ ។ វាក៏ព្រោះតែគាត់គួរឲ្យស្រឡាញ់ និងជាមនុស្សល្អ » ។

ពេលវេលាដែលអ្នកទាំងពីរជួបគ្នាគឺជាពេលវេលាដ៏ពិសេសមួយនៅក្នុងកម្មវិធីអន្ដរជាតិមួយនេះ ហើយបានក្លាយទៅជាមិត្តនឹងគ្នាត្រឹមរយៈពេលខ្លី ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX