Home កម្សាន្ត ទីបំផុតតារាសម...

ទីបំផុតតារាសម្ដែងប្រុស លោក Pope Thanawat បានសារភាពថា លោកកំពុងតែចង់បានមិត្តស្រីហើយ!!

782

ការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន តារាសម្ដែងប្រុស លោក Pope Thanawat បានសារភាពថា លោកចង់មានមិត្តស្រី ប៉ុន្តែលោកនៅមិនទាន់បានជួបមនុស្សស្រីម្នាក់ដែលត្រូវចិត្តលោកនៅឡើយទេ។ លោកសង្ឃឹមថានឹងជួបនឹងមនុស្សស្រីល្អម្នាក់នាពេលអនាគត។

សម្រាប់តំលៃបច្ចុប្បន្នរបស់លោក លោកទទួលបានប្រាក់កម្រៃដូចគ្នានឹងអត្រាទាបជាងមុន។ ថ្លៃសេវារបស់លោកគឺខ្ពស់ជាងមុន បន្ទាប់ពីខ្សែភាពយន្តទូរទស្សន៍ “បុព្វេសន្និវាស” បានចាក់ផ្សាយតាមទូរទស្សន៍រួចមកមានព្រឹត្តិការណ៍ជាច្រើនបានទាក់ទងលោកដើម្បីចូលរួមផងដែរ។

កាលពីពេលថ្មីៗនេះតារាសម្តែងរូបនេះ នៅតែជាប់រវល់ចូលរួមព្រឹត្តិការណ៍រួមទាំងថតការផ្សាយពាណិជ្ជកម្មនិងកម្មវិធីផ្សេងៗទៀត។ លោក Pope បាននិយាយថា ឥឡូវនេះលោករវល់ជាងមុនដោយសារតែលោកមានមុខជំនួញផ្ទាល់ខ្លួន។ ខ្សែភាពយន្តថ្មីរបស់លោកមានចំណងជើងថារឿង “Kham See Than Dorn” នឹងចាក់ផ្សាយតាមទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក្នុងពេលឆាប់ៗនេះ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX