Home កម្សាន្ត ល្បីប៉ុណ្ណឹងហ...

ល្បីប៉ុណ្ណឹងហើយ! តម្លៃខ្លួន Bella Ranee នៅតិចជាងតារាស្រីទាំង៤ទៀតច្រើនណាស់!

ក្រៅពី ទទួលបានប្រាក់ចំណូលពីការថតខ្សែភាពយន្តផ្សេងៗ ចំណូលមួយចំនួនធំទៀតរបស់តារាសម្តែងថៃ គឺបានមកពីការផ្សាយពានិជ្ជកម្មអោយក្រុមហ៊ុនផលិតផលជាច្រើន ដែលតម្លៃខ្លួនស្ថិតទៅលើប្រជាប្រិយភាពរបស់ពួកគេ និងកត្តាដទៃៗទៀត។

តារាសម្តែងដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងគួរអោយកត់សម្គាល់ កញ្ញា Bella Ranee ដែលប្រិយមិត្តស្គាល់ថាជាតួឯកស្រីក្នុងរឿង បុព្វេសន្និវាស នោះ ត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃខ្លួនខ្ពស់ ទាំងការថតរឿង និងផ្សាយពានិជ្ជកម្ម យ៉ាងណាមិញ នៅតែមិនអាចវ៉ាដាច់តារាសម្តែងឆ្នើមប៉ុន្មានដួងខាងក្រោមនេះនៅឡើយទេ។

ឈរនៅលំដាប់លេខ ៥ គឺកញ្ញា Bella Ranee ដែលទទទួលបានតម្លៃខ្លួន ១៥០,០០០បាត សម្រាប់ការចូលរួមកម្មវិធី១ និង ៨,០០០,០០០បាត ឬខ្ពស់ជាងនេះ សម្រាប់ការថតផ្សាយពានិជ្ជកម្មមួយ ។

ឈរនៅលំដាប់លេខ ៤ គឺកញ្ញា Mai Davika ដែលទទទួលបានតម្លៃខ្លួន ២០០,០០០បាត សម្រាប់ការចូលរួមកម្មវិធី១ និង ៨,០០០,០០០បាត ឬខ្ពស់ជាងនេះ សម្រាប់ការថតផ្សាយពានិជ្ជកម្មមួយ ។

ឈរនៅលំដាប់លេខ ៣ គឺកញ្ញា Yaya Urassaya ដែលទទទួលបានតម្លៃខ្លួន ៣០០,០០០បាត សម្រាប់ការចូលរួមកម្មវិធី១ និង ៩,០០០,០០០បាត ឬខ្ពស់ជាងនេះ សម្រាប់ការថតផ្សាយពានិជ្ជកម្មមួយ ។

ឈរនៅលំដាប់លេខ ២ គឺអ្នកម្តាយរបស់កូនភ្លោះ Chompoo Araya ដែលទទទួលបានតម្លៃខ្លួន ៣០០,០០០បាត សម្រាប់ការចូលរួមកម្មវិធី១ និង ១០,០០០,០០០បាត ឬខ្ពស់ជាងនេះ សម្រាប់ការថតផ្សាយពានិជ្ជកម្មមួយ ។

ឈរនៅកំពូលតារាង តារាជើងចាស់លំដាប់ជួរមុខរបស់ថៃ Aum Patcharapa ដែលទទទួលបានតម្លៃខ្លួន ៣០០,០០០ ទៅ ៤០០,០០០បាត សម្រាប់ការចូលរួមកម្មវិធី១ និង ១២,០០០,០០០ ទៅ ១៤,០០០,០០០បាត សម្រាប់ការថតផ្សាយពានិជ្ជកម្មមួយ ។

អត្ថបទដោយ៖ ធីជេ
ប្រភព៖ Thai Update

Advertisement - UnitusX