Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាសម្ដែងថៃ ៣ រូបដែលពួកគេសម្រេចចិត្តមិនបន្តកុងត្រាជាមួយទ្រនំចាស់របស់ពួកគេ!!

1972

ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយនៅតារាសម្ដែងថៃទាំង ៣​ រូបខាងក្រោមនេះ ពួកគេម្នាក់សុទ្ធតែេជាតារាសម្ដែងដែលមានទេពកោសល្យក្នុងការសម្ដែង ហើយពួកគេទើបតែបញ្ចប់កុងត្រាជាមួយប៉ុស្តិិ៍ទូរទស្សន៍ដែលពួកគេធ្វើការ ហើយពួកគេសុទ្ធតែមិនចង់បន្តកិច្ចសន្យាជាមួយកន្លែងចាស់របស់ពួកគេ។

១. តារាសម្ដែងប្រុស Cee Siwat

បន្ទាប់ពីកិច្ចសន្យារវាងលោកនិងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ បានផុតកំណត់ ហើយតារាសម្តែងរូបនេះ បានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់លោកជាមួយទូរទស្សន៍នេះ។ ថ្មីៗនេះលោកបានក្លាយទៅជាកម្មវិធីទូរទស្សន៍ “Big Heads Thailand” នៅលើប៉ុស្តិ៍ One 31 និង “Huana 5 Kuab” នៅលើទូរទស្សន៍ Workpoint ។

២. តារាសម្ដែងស្រី Mo Monchanok

កិច្ចសន្យារបស់នាងជាមួយបណ្តាញ ONE 31 បានផុតកំណត់ហើយនាងបានផ្លាស់ប្តូរទៅកាន់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលមានខ្សែភាពយន្តថ្មី “Tee Krai Tee Mun” ជាមួយ Nine Naphat, Jeena Yeena និង Alex Rendell ។

៣. តារាសម្ដែងស្រី Yui Chiranan

បន្ទាប់ពីធ្វើការជាមួយប៉ុស្តិ៍ទូរទស្សន៍ថៃរយៈពេល ៧ ឆ្នាំអស់រយៈពេល ១៧ ឆ្នាំមកហើយ បច្ចុប្បន្ននេះនាងបានក្លាយទៅជាតារាភាពយន្តឯករាជ្យ បន្ទាប់ពីកិច្ចសន្យារបស់នាងបានផុតកំណត់នៅចុងឆ្នាំ ២០១៧។ តែនាងនៅតែធ្វើការជាអ្នកផលិតរឿងភាគទូរទស្សន៍សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX