Home កម្សាន្ត តារាចិន Fan B...

តារាចិន Fan Bingbing និងគូដណ្ដឹងចាញ់ល្បែងអស់លុយរាប់លានដុល្លារ ហើយបម្រុងនឹងចោលសញ្ជាតិចិនទៅនៅប្រទេសនេះទៅវិញ !!

2524

តារាស្រីចិនជួរមុខ Fan Bingbing បានបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដល់សាធារណជន អំពីរឿងរ៉ាវដែលនាងផុងខ្លួនរហូតដល់អស់លុយអស់រាប់លានដុល្លារអាមេរិក ដោយសារតែល្បែង។

ដោយត្រឹមតែរយៈពេល ៣ ថ្ងៃសោះតារាស្រីជួរមុខប្រទេសចិន Fan Bingbing និងគូដណ្ដឹង Li Chen ត្រូវចាយលុយ ១២ លានដុល្លារទទេ បន្ទាប់ពីចាញ់ល្បែងនៅក្នុងកាស៊ីណូរបស់រដ្ឋ Las Vegas សហរដ្ឋអាមេរិក ។ ទោះបីជាមានការបកស្រាយបានលើកឡើងថា ពួកគេទៅទីនោះដើម្បីថតរឿងក៏ដោយ ប៉ុន្តែក៏មិនអាចបង្វែរការគិតរបស់មហាជននោះទេ ។

យ៉ាងណាមិញ មានពាក្យចចាមរ៉ាមថ្មីមួយទៀតថា គូស្នេហ៍មួយគូនេះ បានមានគម្រោងនឹងបោះបង់ចោលសញ្ជាតិ និងលំនៅឋានរបស់ពួកគេនៅប្រទេសចិន ហើយបានស្វះស្វែងរកប្រាក់ជាង ១០០០ លានដុល្លារដើម្បីវេរចូលសហរដ្ឋអាមេរិក និងគេចពន្ធ ។ ដំណឹងនេះបានរីកសុះសាយជាខ្លាំង ហើយប្រសិនបើវាជាការពិតនោះពួកគេនឹងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃជាមិនខាន ។ នេះគឺជាព័ត៌មានដ៏ក្ដៅគគុក ហេតុនេះទើបខាងក្រុមហ៊ុន Fan Bingbing ចេញមុខបដិសេធ និងបញ្ជាក់ថា Li Chen មិនបានទៅសហរដ្ឋអាមេរិកនោះទេ ហើយរឿងដែលកើតឡើងវាគឺជារឿងប្រឌិតពីជនមួយចំនួនធ្វើឲ្យមានការយល់ច្រឡំដល់គូស្នេហ៍នេះ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kenh14

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX