Home កម្សាន្ត កំពូលតារាស្រី...

កំពូលតារាស្រីល្បី Aum Patchrapa មិនត្រឹមតែមានសម្រស់ស្អាតនោះទេ ថែមទាំងចិត្តបុណ្យដល់ថ្នាក់ធ្វើរឿងមួយនេះទៀតផង !!​(មានវីដេអូ)

កំពូលតារាសម្តែងដែលល្បីល្បាញទំាងស្អាត និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងខ្សែភាពយន្ត ដែលទទួលបានការគាំទ្រយ៉ាងច្រើនគឺតារាស្រី Aum Patcharapa ហើយប្រជាប្រិយភាពកាន់កើនឡើងជាលំដាប់ រហូតបានក្លាយទៅជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ព្រមទាំងមាននិស្ស័យល្អ ជួយយកអាសាមនុស្សដែលនៅជុំវិញខ្លួនទៀតផង ។

ជាក់ស្តែងកាលពីម្សិលមិញ តារាស្រី Aum និងមិត្តរួមអាជីព បាននាំគ្នាសាងកុសលផលបុណ្យនៅទីអារាមមួយកន្លែងនៅថៃដោយចំណោយថវិកាផ្ទាល់ខ្លួនទិញស្បង់ជីពប្រគេនព្រះសង្ឃ យាយជី តាជី និងអ្នកដែលមានជីវភាពខ្វះខាត់ សរុបទំាងអស់ ១,០០០ ឈុត ព្រមទំាងមានចង្ហាន់សម្រាប់ព្រះសង្ឃនិងគ្រឿងបរិភោគជាច្រើនទៀត ។

គួរបញ្ជាក់ផងដែរថា Aum មិនត្រឹមតែមានចិត្តបុណ្យសម្រាប់មនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វក៏ Aum យកចិត្តទុកដាក់ជាមួយដែរ ដោយយកនំបុ័ងទៅដាក់ជាចំណីឱ្យត្រីនៅក្នុងស្រះ ស្ថិតនៅបរិវេណវត្តអារាម ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនស្មានថា « មិនត្រឹមតែជាតារាល្បីទេ ថែមទាំងមានទឹកចិត្តល្អយ៉ាងនេះសោះ »៕

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

A post shared by aum_patchrapa (@aum_patchrapa) on

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ