Home កម្សាន្ត តារាសម្ដែងស្រ...

តារាសម្ដែងស្រី Bella Ranee ទទួលបានប្រាក់លើកទឹកចិត្តពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយសារខ្សែភាពយន្តពីរឿងនេះ!!

ដោយសារតែការជោគជ័យដ៏ធំបំផុតចំពោះរឿង “បុព្វេសន្និវាស” នាង Bella ranee ថ្មីៗនេះទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី Prachum Maleenont គឺជាមនុស្សម្នាក់ដែលមានដំណែងធំជាងគេនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ។

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ និយាយថា នាងមិនអាចបង្ហើបថា ប្រាក់រង្វាន់លើកទឹកចិត្តប៉ុន្មានដែលនាងបានទទួលនោះទេ ។ ប៉ុន្តែវាគឺជាចំនួនធំមួយដែលជាការលើកទឹកចិត្តដ៏សាកសមបំផុតសម្រាប់នាង Bella ranee ។

នៅក្នុងនោះផងដែរ មិត្តស្រីលោក Weir Sukollawat បានបន្ថែមទៀតថា រង្វាន់លើកទឹកចិត្តនោះគឺទទួលបានព្រោះតែរឿង ២ ដែលនាងបានសម្តែងគឺមានដូចជា “ភ្លើងបុណ្យ” និងមួយរឿងទៀតគឺ “បុព្វេសន្និវាស” ដែលទទួលបានកោតសរសើរពីអ្នកទស្សនា និងមានចំនួនអ្នកទស្សនាយ៉ាងច្រើនកុះករ ៕

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thiaupdate

អត្ថបទដោយ៖ មិថុនា