Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាប្រុសស្រីកូរ៉េ ១០ ដួងដែលមានរូបសាក់ដ៏គួរឲ្យទាក់ទាញ !!

516

បើទោះបីជារូបសាក់ត្រូវបានគេហាមនៅប្រទេសកូរ៉េក៏ពិតមែន ប៉ុន្តែតារា ១០ ដួងនេះបែរជាបង្ហាញនូវរូបសាក់ដ៏ស្រស់ស្អាតទៅវិញ ។ ជាការពិតទៅមានរូបសាក់មានចំណុចឲ្យស្រឡាញ់ និងចំណុចស្អប់ព្រោះថាវាដិតជាប់រហូត ប៉ុន្តែទោះជាយ៉ាងណាក៏តារា K-Pop ទាំងនេះនៅតែមានរូបសាក់ ។ យ៉ាងណាមិញ មិនថាម៉ូតសម្លៀកបំពាក់ ម៉ូតសក់គឺតែងតែទទួលនូវការចាប់អារម្មណ៍ពីមហាជន ពេលនេះសូម្បីតែរូបសាក់នៅលើដងខ្លួនរបស់តារា K-Pop ក៏ទទួលបានការពេញនិយមជាខ្លាំង ។

តោះ! ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១. តារាចម្រៀង Dean

រូបសាក់របស់តារាចម្រៀង Daen គឺជាដើមផ្កាដែលតំណាងឲ្យម្ដាយរបស់លោក ។

២. តារាចម្រៀង​ Tiffany

រូបសាក់របស់តារាចម្រៀង Tiffany គឺជា “Toujours belle” ដែលអ្នកគាំទ្រសម្គាល់ឃើញថាស្រស់ស្អាត និងមានភាពទាក់ទាញ ហើយតារាស្រីរូបនេះក៏នៅមានរូបសាក់នៅកន្លែងផ្សេងៗទៀតជាច្រើន ។

៣. តារាចម្រៀង Wonho ក្រុម MONSTA X

រូបសាក់របស់តារាចម្រៀង Wonho គឺនៅលើជើងដែលមានសរសេរថា “Life is C between B and D” ដែលមានន័យថា ជីវិតគឺជាជម្រើសរវាងការកើត និងស្លាប់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ មានរូបសាក់នៅបាតជើងផងដែរ ។

៤. តារាចម្រៀង Amber ក្រុម f(x)

រូបសាក់របស់តារាចម្រៀង Amber គឺស្អាតបែបប្លែកពីគេគឺព្រោះតែរូបសាក់របស់តារាចម្រៀងនេះធំៗ ពេញដៃ និងពេញដងខ្លួនតែម្ដង ។

៥. តារាចម្រៀង C.A.P ក្រុម TEEN TOP

រូបសាករបស់តារាចម្រៀង C.A.P មានការរចនាចម្លែក និងមានពណ៌ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ។

៦. តារាចម្រៀង Taeyeon ក្រុម SNSD

រូបសាក់របស់តារាចម្រៀង Taeyeon មានលក្ខណៈតូចបែបសាមញ្ញៗនៅត្រង់ក ។

៧. តារាចម្រៀង Yongguk ក្រុម B.A.P

រូបសាក់របស់តារាចម្រៀង Yongguk គឺនៅពេញដើមទ្រូង ធំៗ មើលទៅដូចជាប្លែកម្យ៉ាង ។

៨. តារាចម្រៀង Wheein ក្រុម MAMAMOO

រូបសាក់របស់តារាចម្រៀង Wheein គឺមានលក្ខណៈពិសេសព្រោះថា នាងសាក់រូបនាងផ្ទាល់តែម្ដង ។

៩. តារាចម្រៀង Chanyeol ក្រុម EXO

រូបសាក់របស់តារាចម្រៀង Chanyeol គឺរូបព្រះច័ន្ទពីរត្រួតលើគ្នា ដែលបង្កើតជារូបហ្គីតា ដែលនេះបញ្ជាក់ថា តន្ដ្រីគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ Chanyeol ។

១០. តារាចម្រៀង HyunA

រូបសាក់របស់តារាចម្រៀងរូបនេះមានច្រើន ហើយតូចៗ មានចម្រុះពណ៌ និងការរចនាប្លែកៗ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX