Home កម្សាន្ត ខួបកំណើតរបស់ត...

ខួបកំណើតរបស់តារាសម្ដែងស្រី Jooy Warattaya ឆ្នាំនេះមើលទៅមានសុភមង្គលដល់ហើយ!!

ថ្ងៃរៀបការក៏កៀកជិតមកដល់ តារាសម្តែងថៃនាង Jooy Warattaya បានប្រារព្ធពិធីខួបកំណើតយ៉ាងប្លែកខុសពីសព្វដង ពោលគឺទៅប្រារព្ធពិធីខួបកំណើតនៅឯស្រុកកំណើត ដោយចំនាយពេលវេលាជាមួយក្រុមគ្រួសារ ព្រមទាំងអនាគតស្វាមីក៏ចូលរួមផងដែរ។

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃទី ១១ ខែមិថុនា កន្លងទៅនេះ គឺនាង Jooy Warattaya  ឈានចូលវ័យ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់វិញគឺនៅស្រស់ស្អាតដដែល។

គួរបញ្ជាក់ឲ្យដឹងថា នាង Jooy Warattaya និងលោក Put Puttichai នឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលង់ស្រលាញ់គ្នា ក្រោយសម្តែងរឿង”ស្នេហារវើរវាយ”ជាមួយគ្នា៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា