Home កម្សាន្ត អូហូ! ទើបតែដឹ...

អូហូ! ទើបតែដឹងថាលោកប៉ារបស់ នីកូ មានទឹកដមសំលេងពិរោះមិនចាញ់កូនប៉ុន្មានទេ!(មានវីដេអូ)

1449

តារាចម្រៀងរូបស្រស់សង្ហារលោក​ នីកូ បន្ទាប់ពីផ្លាស់ប្ដូរទ្រនុំចូលក្នុងផលិតកម្មរស្មីហង្សមាសមក គេសង្កេតឃើញថាគ្រប់បទនីមួយៗរបស់លោកដែលចេញមក គឺតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង នេះក៏ដោយសារតែទឹកដមសម្លេងនិងភាពបិុនប្រសព្វខាងសម្ដែងតាំងពីក្មេងរបស់លោកផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ លោក នីកូ បានធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើន​ មានការភ្ញាក់ផ្អើល ដោយបានបង្ហោះវីដេអូមួយ ដែលជាសកម្មភាពប៉ាជាទីស្រលាញ់របស់លោក កំពុងតែបទស្រាយចម្រៀង ដែលស្ដាប់ទៅពិតជាមានទឹកដមសម្លេងស្រទន់ មិនចាញ់លោក នីកូ ប៉ុន្មាននោះទេ។

ពិតណាស់តាមរយៈវីដេអូឃ្លីបមួយនេះផងដែរ ត្រូវបានមហាជនជាច្រើនកោតសរសើរ និងរំភើបក្នុងចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាលោក នីកូ មានប៉ាដ៏ស្រស់សង្ហារនិងមានសម្លេងពិរោះមិនចាញ់តារាចម្រៀងបែបនេះសោះ៕ តោះ! កុំអោយខាត់ពេលយូរទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្តារក្រាមរបស់លោក នីកូ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX