Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារា K-Pop ៥ ដួងដែលមានសត្វចិញ្ចឹមចម្លែកៗខុសគេ !!

អ្នករាល់គ្នាតែងតែមានសត្វចិញ្ចឹមជា ឆ្មា និងកូនឆ្កែ ប៉ុន្តែចម្លែកតែតារា K-Pop ៥ ដួងនេះដែលមានសត្វចិញ្ចឹមប្លែកៗពីគេ ។

តោះ! ចង់ដឹងថាប្លែកយ៉ាងណាខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១. តារាចម្រៀង Jin ក្រុម BTS

តារាប្រុសរូបសង្ហារនេះមានសត្វចិញ្ចឹមពីរដែលជាកូនកណ្ដុរម៉្យាងដែលមានពូជមកប្រទេសអូស្ដ្រាលី ហើយតារាប្រុស Jin បានដាក់ឈ្មោះឲ្យថា Odeng និង Eomuk ។

២. តារាចម្រៀង Wooyoung ក្រុម 2PM

តារាចម្រៀងរូបនេះចិញ្ចឹមកូនមាន់ដ៏គួរឲ្យស្រឡាញ់ ។

៣. តារាចម្រៀង G.O និង Mir ក្រុម MBLAQ

តារាពីរដួងនេះចូលចិត្តចិញ្ចឹមពពួកល្មួនប្លែកៗ ។

៤. តារាចម្រៀង Hyeyeon ក្រុម BESTie

តារាស្រីរូបនេះចិញ្ចឹមសត្វល្អិតម្យ៉ាងដែលជាជំពូកសត្វអណ្ដើកមាស (beetles) ។

៥. តារាចម្រៀង Yesung ក្រុម Super Junior

តារាប្រុសរូបសង្ហារនេះចិញ្ចឹមសត្វអណ្ដើក ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម