Home កម្សាន្ត តារាសម្ដែងស្រ...

តារាសម្ដែងស្រីថៃ ៥ រូបមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ហើយថែមទាំងពូកែរឿងមួយនេះទៀត!!

2809

តារាសម្តែងថៃទាំង ៥ រូបដែលមិនត្រឹមតែស្អាតនោះទេ ពួកគេថែមទាំងពូកែចូលតួទៅតាមសាច់រឿងនីមួយៗ ដោយមិនពិបាកក្នុងការស្វែងរកតួប្រុសនោះទេ។ ហើយថ្ងៃនេះយើងនឹងលើកយក តារាសម្តែងស្រី ៥ រូបដែលស្រស់ស្អាត និងពួកែសម្តែងជាមួយនិងតួប្រុសណាខ្លះ​ព្រមទាំងទទួលបានការគាំទ្រច្រើននោះ។

១. តារាស្រី Mint Chalida

តារាសម្តែងជាគូជាមួយនិងតារាប្រុសជាច្រើន ហើយគូដែលសាកសមបំផុតគឺលោក Mario Maurer លោក Tanin Manoonsil និងលោក James Ma ដែលជាសាកសមជាមួយនិងនាង Mint Chalida បំផុត។

២. តារាស្រី Matt Peeranee

តារាប្រុសដែលសាកសមជាមួយនិងនាងគឺ លោក James Ma លោក Great Warintorn និងលោក Ohm Atshar ។

៣. តារាស្រី Bella Ranee

ធ្លាប់សម្តែងមកជាមួយនិងតួជាច្រើន ប៉ុន្តែអ្នកដែលសម្តែងជាមួយហើយល្បី ព្រមទាំងសាកសមបំផុតគឺ លោក James Jirayu និងលោក Pope Thanawat ។

៤. តារាស្រី Taew Natapohn

សម្រាប់នាង Taew Natapohn គឺសាកសមជាមួយនិងប្រុសក្មេងៗ ដែលមានអាយុប្រហាក់ប្រហែលគ្នា និងអាយុតិចជាងដូចជា លោក Mario Maurer លោក Ken Phupoom និងលោក James Jirayu ។

៥. តារាស្រី Mai Davika

តារាប្រុសទាំង ៣ គឺមានដូចជា លោក Mario Maurer លោក Ter Chantavit និងលោក Dome Pakornlam ដែលជាតួសាកសមបំផុតជាមួយនិងនាង Davika ហើយក៏ទទួលបានការគាំទ្រច្រេីនផងដែរ នៅពេលដែលសម្តែងរឿងម្តងៗ៕

Advertisement - UnitusX