Home កម្សាន្ត ចុមយក្ស! ខាត់...

ចុមយក្ស! ខាត់ វៃហាំង លេង Surprise ខួបកំណើត ស៊ីន យូប៊ីន សុទ្ធតែចឹងហ្មង!(មានវីដេអូ)

4735

តារាសម្ដែងប្រុសរូបសង្ហារលោក ខាត់ វៃហាំង ដែលគ្រប់គ្នាស្គាល់ថាជា ដៃគូសម្ដែងដ៏សក្តិសមគ្នាបំផុតជាមួយនឹងតារាសម្ដែងស្រីកញ្ញា សីុន យូប៊ីន រហូតដ៏ធ្វើអោយអ្នកគាំទ្រចង់អោយអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាក្រៅឆាតទៀតផង។

ក្នុងនោះផងដែរ បើយើងងាកទៅមើលពីជីវិតក្រៅសិល្បៈរប​ស់តារាពីររូបនេះវិញ អ្នកទាំងពីរស្រលាញ់ និងរាប់អានគ្នាសឹងតែដូចបងប្អូនបង្កើតទៅហើយ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះលោក ខាត់ វៃហាំង បានផុសវីដេអូមួយ ដែលជាសកម្មភាពលោក និងមិត្តភក្តិពីរនាក់ទៀត នាំគ្នា Surprise ខួបកំណើតកញ្ញា សីុន យូប៊ីន ដោយបានយក ស៊ុតមាន់ ម្សៅ ទៅចាក់លើកមុខរបស់កញ្ញា សីុន យូប៊ីន រហូតដ៏មើលនាងសឹងតែមិនស្គាល់ទៅហើយ។

ពិតណាស់តាមរយៈវីដេអូនោះផងដែរ បានធ្វើអោយអ្នកគាទ្ររបស់អ្នកទាំងពីរជាច្រើន​ អស់សំណើចគ្រប់គ្នា ព្រោះមិននឹកស្មានថាលោក ខាត់ វៃហាំង លេងសុទ្ធតែ​ Surprise ខួបកំណើតកញ្ញា សីុន យូប៊ីន សុទ្ធតែបែបនេះសោះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ខាត់ វៃហាំង

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX