Home PR ក្រុមហ៊ុនទ្រូ...

ក្រុមហ៊ុនទ្រូម៉ាន់នី ផ្ដល់សម្ភារសិក្សាដល់កុមារ ដើម្បីលើកស្ទួយវិស័យអប់រំ និងផ្តល់ការពិនិត្យសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់សម្ភារសិក្សាដល់កុមារ ដើម្បីលើកស្ទួយវិស័យអប់រំ ដោយមានសហការជាមួយអង្គការមូលនិធិគាំទ្រកុមារ បាននាំយកសម្ភារមនុស្សធម៌ រួមមាន សម្ភារសិក្សា អាហារ និងគ្រូពេទ្យស្ម័គ្រចិត្ត ទៅផ្ដល់ជូនកុមារកំព្រា និងកុមារក្រីក្រ ព្រមទាំងពិនិត្យ ត្រចៀក ច្រមុះ និងបំពង់.ក ដល់ប្រជាជនក្មេង-ចាស់ជាង៧០០នាក់នាក់ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកក្នុងកិច្ចការសង្គម។

សូមរំលឹកថា ក្រុមហ៊ុនទ្រូម៉ាន់នីបានរួមចំណែកក្នុងការសម្រួលប្រត្តិបត្តិការផ្ទេរប្រាក់នឹងសម្រាលដល់ជីវភាពនៃការរស់នៅរបស់ពួកគាត់អោយកាន់តែប្រសើរឡើងហើយជួយកាត់បន្ថយចំណាយដោយតម្លៃសេវាត្រឹមតែ១៥០០រៀល ជាមួយភ្នាក់ងារជាង៦០០០កន្លែងទូទាំង២៥ខេត្តក្រុង។

ចំណែកកម្មពិធីសប្បុរសធម៌នេះ រៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្ដាលកោះត្បូង ក្នុងភូមិទី៥ ដោយមានការចូលរួមពីមន្ត្រីមូលដ្ឋាន និងថ្នាក់ដឹកនាំស្រុកកោះសូទិន ព្រមទាំងប្រជាជនក្មេង-ចាស់ យ៉ាងច្រើនកុះករ មកពី១៤ភូមិ ក្នុងឃុំកោះសូទិន។

សូមបញ្ជាក់ផងដែរថា ឃុំកោះសូទិន មាន ១៤ភូមិ គឺចាប់ពីភូមិ០១ ដល់ ភូមិ១៤ ចំនួនប្រជជនសរុបមានចំនួន ១១.៣៩៣នាក់ ក្នុងនោះ មានស្រីចំនួន ៥.៥៦៣នាក់ មានគ្រួសារដែលកី្រក្របំផុត ៦៥ គ្រួសារ ។ ប្រជាជនដែលរស់នៅក្នុងឃុំនេះ ភាគច្រើនជាអ្នក ធ្វើចំការ ដាំថ្នាំជក់ ពោត សណ្ដែត ល្ង បន្លែបង្ការ និង នេសាទ និងអ្នកខ្លះទៀតបានធ្វើចំណាកស្រុក ទៅប្រកបរបរនៅតាមបណ្ដាខេត្តនានា និងក្នុងរាជធានីភ្នំពេញ៕