Home កម្សាន្ត ធ្លាប់ដឹងអត់ថ...

ធ្លាប់ដឹងអត់ថា តារាសម្ដែងស្រីថៃ ៥ រូបនេះទទួលបានពាន់រង្វាន់ប៉ុន្មាន?តាំងពីចូលសិល្បៈមក!!

1700

រាល់ពានរង្វាន់ទាំងអស់នេះគឺមានតម្លៃចំពោះតារាសម្តែងថៃទាំងអស់ដែលធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃ។ ខាងក្រោមនេះគឺជាតារាស្រីលេចធ្លោបំផុតទាំង ៥ រូបដែលបានឈ្នះពានរង្វាន់ជាច្រើន បន្ទាប់ពីបានបង្ហាញការសម្តែងដ៏អស្ចារ្យរបស់ពួកគេក្នុងការចាក់ផ្សាយខ្សែភាពយន្តជាច្រើនមកផងដែរ។

១. តារាស្រី Yaya Urassaya

ការសម្តែងរឿងល្ខោនទូរទស្សន៍រយៈពេល ១០ឆ្នាំមកហើយ តារាភាពយន្តស្រីរូបនេះ ទទួលបានពានរង្វាន់ចំនួន ៧២ រង្វាន់ពីកម្មវិធីពិធីផ្សេងៗគ្នា។

២. តារាស្រី Aum Patchrapa

នាងគឺជាតារាសម្តែងថៃមួយរូបដែលមានទេពកោសល្យ និងភាពស្រស់ស្អាត។ អស់រយៈពេល ២១ ឆ្នាំដែលធ្វើការនៅក្នុងវិស័យកម្សាន្តថៃនាងទទួលបានពានរង្វាន់ចំនួន ៩២ រង្វាន់ផងដែរ។

៣. តារាស្រី Anne Thongprasom

ជាមួយនឹងការសម្ដែងដ៏អស្ចារ្យរបស់នាង Anne បានឈ្នះពានរង្វាន់ ៨៥ បន្ទាប់ពីធ្វើការអស់រយៈពេល ២៧ ឆ្នាំមកហើយ។

៤. តារាស្រី Chompoo Araya

អ្នករាល់គ្នាដឹងថានាងជាតារាសម្តែងនិងអ្នកបង្ហាញម៉ូតនៅក្នុងប្រទេសថៃ។ អស់រយៈពេល ២០ ឆ្នាំដែលធ្វើការនៅក្នុងឧស្សាហកម្មនេះនាងបានឈ្នះពានរង្វាន់ចំនួន ៥១ រង្វាន់ផងដែរ។

៥. តារាស្រី Nune Woranuch

តារាសម្ដែងដែលមានទេពកោសល្យម្នាក់ទៀតដែលបានឈ្នះពានរង្វាន់ចំនួន ៥២ រង្វាន់ បន្ទាប់ពីធ្វើការអស់រយៈពេល ២១ ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX