Home កម្សាន្ត រំភើបណាស់! ពិ...

រំភើបណាស់! ពិធីការិនី ចាន់ កែវនិមល ផ្អែមល្ហែមជាមួយស្វាមីនិងកូនម្ល៉េះទេនៅថ្ងៃខួបកំណើត!

ពិធិការិនីរូបស្រស់អ្នកនាង ចាន់ កែវនិយម សព្វថ្ងៃនេះកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាហេតុធ្វើអោយគ្រប់កម្មវិធីធំៗជាច្រើន តែងតែមានវត្តមានអ្នកនាងនៅទីនោះគ្រប់ពេល។

យ៉ាងណាមិញទោះបីជាពិធីការិនីរូបនេះ ភាពមានភាពមមារញឹកនឹងការងារយ៉ាងណាក៏ដោយ ក៏នាងមិនភ្លេចការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅសំរាប់គ្រួសារនោះទេ ដោយកាលពីយប់មិញនេះអ្នកនាង បានផុសរូបភាពជាច្រើនសន្លឹកជាមួយនឹងក្រុមគ្រួសារ បញ្ចេញដោយស្នាមញញឹម និងភាពសប្បាយរីករាយដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន។

ក្នុងនោះផងដែរគេសង្កេតឃើញ ថាស្វាមីរបស់អ្នកនាងបានជូនបាច់ផ្កាដ៏ធំមួយសំរាប់អ្នកនាង និងពិសេសនោះគឺស្នាមថើបដ៏ផ្អែមល្ហែងនៅថ្ងៃនោះតែម្តង។

ពិតណាស់ទាំងអស់នេះអាចបញ្ជក់អោយឃើញថា ជីវិតគ្រួសាររបស់អ្នកនាង ចាន់ កែវនិយម ពេលនេះពិតជាមានសុភមង្គលខ្លាំងណាស់ ពិសេសនៅមានភាពផ្អែមល្ហែមជាមួយនឹងគ្នាមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ៕ សូមទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ចាន់​ កែវនិមល

អត្ថបទដោយ៖សីុវលី