Home កម្សាន្ត បើកបង្ហាញកម្រ...

បើកបង្ហាញកម្រងរូបភាពផ្អែមល្ហែមរបស់តួអង្គនាងចៃរើងនិងគូស្នេហ៍ថ្មី ក្រោយជីវិតអាពាហ៍ពិពាហ៍លើកទី១មិនសមប្រកប!!

3634

បើកបង្ហាញកម្រងរូបភាពជាច្រើនសន្លឹករបស់គូស្នេហ៍តារាថ្មីថ្មោងមួយគូក្នុងសិល្បះថៃដែលកំពុងត្រូវបានមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍គឺគូរបស់តារាស្រីសម្បុរស្រអែមសម្រស់ស៊ិចស៊ីនាង Janie និងបុរសរូបសង្ហារសាច់ដុំធំៗលោក Micky។

គួរបញ្ជាក់ដែរថាតារាស្រីនាងJanie Tienphosuwan គឺជាអ្នកសម្ដែងស្រីដែលមានប្រជាប្រិយភាពល្បីល្បាញក្នុងវិស័យសិល្បះថៃជាំយូរឆ្នាំណាស់មកហើយ ថែមថ្មីៗនេះរូបនាងបានប្ដូរបែបបទពីតួឯកក្លាយជាតួរងយ៉ាងមានប្រជាប្រិយភាពនិងស្នាដៃតាមរយ់ៈជាតួអង្គនាងចៃរើងក្នុងរឿងភ្លើងបុណ្យ។ ចំណែកជីវិតស្នេហាពិតក្រៅឆាកសម្ដែងរបស់នាងវិញគឺនាងជាតារាកំសត់ស្នេហ៍មួយរូបដែលបានជួបប្រទះការខកចិត្តជាច្រើនលើកច្រើនសារទាំងគូស្នេហ៍ និងឈានដល់ការរៀបការហើយនៅតែមានការលែងលះ។​ តែចុងក្រោយនេះតារាស្រីសម្រស់ភ្នែកទាក់ទាញរូបនាងកំពុងមានបេះដូងពណ៌ផ្កាឈូកសារជាថ្មីម្ដងទៀត ដោយកំពុងសាងទំនាក់ទំនងស្នេហាជាមួយតារាប្រុសវ័យក្មេងលោក Micky ដែលជាបេក្ខជនក្នុងកម្មវិធីMick The Face Men របស់ថៃ។ ថែមទាំងមានលេចធ្លាយដំណឹងជិតរៀបការរបស់អ្នកទាំងពីរទៀតផង ទោះមិនទាន់មានការឆ្លើយតបពត៌មានរៀបការពិតឬមិនពិតយ៉ាងណានោះ តែនាង Janie និងគូស្នេហ៍ថ្មីក៏មានរូបភាពស្វីតៗឲអ្នកគាំទ្របានឃើញជាច្រើនសន្លឹកផងដែរ។

-Janie និងអតីតស្វាមី

-Janie និងគូស្នេហ៍ថ្មី

 

  

   អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីិល័ក្ខ

Advertisement - UnitusX