Home កម្សាន្ត មិនសរសើរមិនបា...

មិនសរសើរមិនបាន! គឹម សីហា ធ្វើរឿងជាច្រើនដាក់ភរិយាជាប្រចាំជាង១០ឆ្នាំមកហើយ!(មានវីដេអូ)

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយលោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ជាគូស្នេហ៍មួយគូ ដែលមហាជនជាច្រើនទទួលស្គាល់ថា មានភាពផ្អែមល្ហែមខ្លាំងជាងគេ ហើយក៏ទទួលបានការថ្នាក់ថ្នមពីស្វាមីខ្លាំងបំផុតដែរ។

- Advertisement -

ជាក់ស្ដែងកាលពីយប់មិញនេះគូស្នេហ៍វ័យក្មេងមួយគូនេះ បានធ្វើអោយអ្ន​កគាំទ្រជាច្រើនភ្ញាក់ផ្អើលម្ដងទៀត ដោយអ្នកនាង គង់ ចាន់ស្រីមុំ បានផុសវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពប្ដីរបស់នាង ធ្វើកិច្ចការងារផ្ទះ និងភ្ជាប់ជាមួយសារដ៏មានអត្ថន័យមួយឃ្លាថា៖

«ជាទំលាប់ប្រចាំថ្ងៃដែលគាត់ធ្វើសំរាប់ខ្ញុំជាង 10 ឆ្នាំ😍 គ្រប់ពេលគាត់តែងតែជាអ្នកមើលថែជីវិត ជាម្ចាស់បេះដូង ជាជំនួយការ ជាបងប្រុស និយាយទៅជាគ្រប់យ៉ាងនៃជីវិតរបស់ខ្ញុំ 💑 អរគុណសំរាប់ភាពកក់ក្តៅ និងការមើលថែអូនយ៉ាងល្អ love you hubby Seyha Kem»។

ពិតណាស់តាមរយៈវីដេអូនិងសារមួយឃ្លាខាងលើនេះ អាចបញ្ជាក់បានថាលោក គឹម សីហា មិនមែនទើបតែមើលថែភរិយា ពេលមានផ្ទៃពោះមួយរយៈនេះទេ តែធាតុពិតលោកបានមើលថែនាង តាំងពីរអ្នកទាំងពីរមិនទាន់រៀបការមកម្ល៉េះ៕

ចង់ជា្របកាន់តែច្បាស់ទៅទស្សនារូបភាពខ្លះៗ និងវីដេអូឃ្លីបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX