Home កម្សាន្ត កក្រើកពេញប្រទ...

កក្រើកពេញប្រទេសថៃ លោក Ccaptainch បានធ្វើឱ្យមិត្តស្រីរូបស្រស់មានផ្ទៃពោះ ថែមទាំងមិនពិនិត្យ DNAទៀត!(មានវីដេអូ)

កាលពីពេលថ្មីៗ មានរឿងផ្ទុះឡើងកក្រើកពេញប្រទេសថៃ ដោយតារាសម្តែងល្បីលោក Ccaptainch បានធ្វើឱ្យអតីតមិត្តស្រីខ្លួនមានផ្ទៃពោះ រហូតមកនេះមានរយៈពេល ៧ សប្តាហ៍ហើយ ម៉្យាងវិញទៀតលោកមិនបានបដិសេធចំពោះរឿងនេះទេ ព្រមទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ ដោយមិនត្រូវការពិនិត្យ DNA ឡើយ ។

ជាក់ស្តែងកាលពីម្សិលមិញ លោក Ccaptainch បានសុំទោសអ្នកម្តាយ និងអ្នកគាំទ្រទាំងអស់ ដោយព្រោះពេលដឹងដំណឹងភ្លាមៗ អ្នកម្តាយលោកបានបដិសេធ ” មិនទទួលខុសចំពោះកូននៅក្នុងផ្ទៃនាង Ming ” ធ្វើឱ្យអ្នកគាំទ្រចោទថា ” ជាមនុស្សអាត្មានិយមកូនប្រុសបានប្រព្រឹត្តខុសហើយនៅមិនទទួលខុសត្រូវទៀត ” ។

គួរបញ្ជាក់ផងដែរថា ពេលនេះគ្រួសារអ្នកទាំង ២បានបកស្រាយបំភ្លឺរឿងនេះក្នុងនោះអ្នកម្តាយលោក Ccaptainch មិនទទួលភ្លាមៗ« ព្រោះហេតុផលខ្លាចប៉ះពាល់ដល់កិត្តិយសកូនប្រុសនៅពេលព័ត៌មានសាយភាយ »ក្នុងនោះលោក Ccaptainchផ្ទាល់ក៏បាន« ចេញមុខទទួលខុសត្រូវចំពោះរឿងទាំងអស់ដែលបានកើតឡើង » ៕

ចង់ជ្រាបកាន់តែច្បាស់ តោះទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX