Home កម្សាន្ត អូហូ! កូនភ្លោ...

អូហូ! កូនភ្លោះស្រីលាភ ទើបកើតបានប៉ុន្មានខែសោះឥឡូវរកប្រាក់អោយគ្រួសារបានបាត់!

កន្លងផុតទៅ៦ខែហើយដែលកូនភ្លោះរបស់អ្នកនាងស្រីលាភ និងនាយក្រឹម បានកើតមក ហើយពីមួយថ្ងៃទៅមួយថ្ងៃគេទាំងពីររូបនោះពិតជាប្រែប្រួលគួរអោយស្រលាញ់ខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះអ្នកនាង ស្រីលាភ បាននាំកូនស្រីភ្លោះរបស់ខ្លួន ទៅចូលរួមសម្ដែងជាមួយ ដោយក្នុងនោះអ្នកនាង បានថតទិដ្ឋិភាពពេលកំពុងសម្ដែង និងមានសរសេរសារមួយឃ្លាភ្ជាប់ជាមួយថា៖ «ថ្ងៃនេះថតទាំងម៉ែទាំងកូន អាណិតណាស់លោកអើយថតចប់ភ្លាមអស់កំលាំងគេងស្អាត កូនភ្លោះម៉ែ»។

- Advertisement -

ពិតណាស់នេះគឺជារឿងមួយដែលគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកូនភ្លោះរបស់តារាកំប្លែងអ្នកនាង ស្រីលាភ និងនាយក្រឹម ដែលទើបតែកើតមិនទាន់បានប៉ុន្មានខែផង តែអាចរកចំណូលជូនគ្រួសាររបស់ខ្លួនបានបាត់ទៅហើយ៕

 អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX