Home កម្សាន្ត អុញនោះ! សុភ័ក...

អុញនោះ! សុភ័ក្រ្ត កុសុម៉ា ឃើញកាមេរ៉ាទុកចោលទៅធ្វើមុខប្លែកៗដាក់ មានអីចុងក្រោយចប់!(មានវីដេអូ)

កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលមហាជនជាច្រើនស្គាល់កញ្ញាថាជាពិធីការិនីមួយរូប ដែលសំបូរដោយវោហាស័ព្ទ ពិសេសនោះកញ្ញា តែងតែធ្វើកាយវិការកំប្លុកកំប្លែង និងនិយាយអោយទស្សនិកជនបានសើចលេងសប្បាយសឹងតែគ្រប់ពេល។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាព ពិធីការិនីរូបស្រស់រូបនេះ ទៅធ្វើមុខមាត់នៅមុខកាមេរ៉ា ដោយពេលនោះកញ្ញា ស្មានតែកាមេរ៉ានោះមិនមាននរណាគេថត តែចុងក្រោយស្រាប់តែគេនាំគ្នាអង្គុយមើលវីដេអូនោះព្រាតតែម្ដង។

ពិតណាស់តាមរយៈវីដេអូឃ្លីបនោះផងដែរ បានធ្វើអោយទស្សនិកជនអស់សំណើតសឹងតែគ្រប់គ្នា ព្រោះមើលទឹកមុខតែកញ្ញា កុសុម៉ា ធ្វើដាក់កាមេរ៉ានោះ ពិតជាប្លែកនិងគួរអោយចង់សើចខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា សុភ័ក្រ្ត កុសុម៉ា

អត្ថបទដោយ៖សីុវលី