Home កម្សាន្ត ហាស់ហា!! លោក ...

ហាស់ហា!! លោក Weir តួឯកប្រុសអួតសង្សារ២០១៨មកទៀតហើយ ម្ដងនេះថតផង ផុសផង ទោះបានទទួលរហ័ស្សនាម!!

6713

ហាស់ហា!! តារាសម្ដែងប្រុសរូបសង្ហារតួឯកប្រុសប្រចាំឲប៉ុស្ដិ៍ទូរស្សន៍លេខ៧ថៃលោក Weir Sukkolawat ធ្វើឲអ្នកគាំទ្រសសើរពីភាពផ្អែមល្ហែមរបស់លោកទៅកាន់គូស្នេហ៍ទៀតហើយ ដោយរូបលោកនៅតែបន្ដរក្សាតំណែងជាតួឯកប្រុសអួតសង្សារ២០១៨។ ដោយរហស្ស័នាមរបស់លោកនេះត្រូវបានអ្នកលេងបណ្ដាញសង្គមព្រមទាំងអ្នកគាំទ្រហៅ ក្រោយពីឃើញរូបលោកតែងបង្ហោះរូបគូស្នេហ៍គឺតួឯកស្រីនាង Bella Ranee មិនឈប់ឈរក្នុងបណ្ដាញសង្គម។ ហើយថ្មីៗនេះទោះបីជាមានការហៅលោកបែបនេះ ក៏តារាប្រុសរូបសង្ហារសាច់ដុំណែនរូបនេះបានបង្ហោះរូប Bella មួយទៀតហើយ ថែមជារូបដែលរូបលោកថតដោយផ្ទាល់ដៃថែមទៀតផង។

  

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX