Home កម្សាន្ត គួរឱ្យសរសើរមែ...

គួរឱ្យសរសើរមែនលោក Pope Thanawat ចេញប្លង់ផ្ទះដោយផ្ទាល់សម្រាប់ម្តាយនិងបងស្រី!(មានរូបភាព)

ប្រិយមិត្តបានជ្រាបនិងស្គាល់យ៉ាងច្បាស់ចំពោះកំពូលតារាសម្តែងលោក Pope ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស បានឆក់យកក្រអៅបេះដូងមហាជនជាច្រើន ដោយសារសមត្ថភាពរួមសន្សំជាមួយរូបរាងស្រស់សង្ហារ ហើយអ្វីដែលពិសេសនោះលោកថែមទាំងជាអ្នកគូរប្លង់ផ្ទះទៀតផង ។

ជាក់ស្តែងកាលពីម្សិលមិញលោកបានចេញប្លង់ផ្ទះយ៉ាងវិចិត្រមួយសម្រាប់អ្នកម្តាយនិងបងស្រីជាទីស្រឡាញ់របស់ខ្លួន ដែលអ្នកគាំទ្រតែងតែឃើញលោកថតជាមួយ ពេលដំណើរកម្សាន្ត ឬ មានកម្មវិធីផ្សេងៗ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនស្មានថា លោក Pope ជាអ្នកចេញប្លង់ផ្ទះមួយនេះសោះ ។

គួរបញ្ជាក់ផងដែរថា លោក Pope ជាកំពូលតារាល្បី ព្រមទាំងជាកូនល្អទៀតផង ព្រោះលោកតែងតែយកចិត្តទុកចំពោះក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ៕ ចង់ដឹងកាន់ច្បាស់ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX