Home កម្សាន្ត អុញនោះ! ស្ងាត...

អុញនោះ! ស្ងាត់ៗអតីតគូដណ្ដឹង វ៉ាន់ នីឡា ភ្ជាប់ពាក្យជាមួយនារីផ្សេងចោលនាងបាត់!

កាលពីព្រឹកមិញនេះមានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង គឺអតីតគូដណ្ដឹងរបស់តារាកំប្លែងកញ្ញា វ៉ាន់ នីឡា លោក ផន រង្សី បានភ្ជា​ប់ពាក្យជាមួយនឹងនារីរូបស្រស់ម្នាក់ ក្រោយពេលបែកបាក់ស្នេហាជាមួយគ្នាកាលពីប៉ុន្មានខែមុននេះ។

វ៉ាន់ នីឡា និងអតីតគូដណ្ដឹង

ពិតណាស់នេះបើយោងតាមបណ្ដាញសង្គមរបស់អតីតតារាកំប្លែងអ្នកនាង ផន សុផារី ដែលត្រូវជាបងស្រីបង្កើតរបស់លោក ផន រង្សី ស៊ែរទិដ្ឋិភាពភ្ជាប់ពាក្យរបស់ប្អូនប្រុសកាលពីព្រឹកមិញនេះ ដោយក្នុងនោះអ្នកនាង ថែមទាំងបានភ្ជាប់សារជូនអបអរសារទរដ៏ប្អូនប្រុសរបស់ខ្លួនថែមទៀតផង។

អតីតតារាកំប្លែងអ្នកនាង ផន សុផារី

គួរបញ្ជាក់ផងដែរថា នេះគឺជារឿងមួយដែលគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុត ដែលនៅស្ងាត់ៗស្រាប់តែអតីតគូដណ្ដឹរបស់កញ្ញា វ៉ាន់ នីឡា ភ្ជាប់ពាក្យចោលនាងដូច្នេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

វ៉ាន់ នីឡា និងអតីតគូដណ្ដឹង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ផន សុផារី

អត្ថបទដោយ៖សីុវលី