Home កម្សាន្ត អូហូ! កូនស្រី...

អូហូ! កូនស្រី ប៊ីរីយ៉ា ទើបតែអាយុ៣ឆ្នាំសោះតែអាចទៅថតស្បតពាណិជ្ជកម្មនៅក្រៅប្រទេសបាត់!

តារាសម្ដែងស្រីកូនកាត់អ្នកនាង ប៊ីរីយ៉ា សព្វថ្ងៃនេះហាក់បីដូចជាស្ងប់ស្ងាត់ពីវិស័យសិល្បៈបន្តិច ព្រោះតែអ្នកនាងរវល់នឹងមុខរបររកសីុផ្ទាល់ខ្លួន ពិសេសនោះគឺអ្នកនាងក៏មានកូនស្រីដ៏ស្រស់ស្អាត និងគួរអោយស្រលាញ់មួយរូបត្រូវមើលថែរាល់ថ្ងៃផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានប្រភពពីអ្នកជិតស្និតរបស់អ្នកនាង ប៊ីរីយ៉ា បានបង្ហើបអោយដឹងថា កូនស្រីរបស់អ្នកនាង​ ពេលនេះកំពុងតែទទួលថតស្បតពាណិជ្ជកម្មមួយ អោយក្រុមហ៊ុនម្សៅទឹកដោះគោនៅឯប្រទេសថៃ ហើយរីឯតម្លៃខ្លួនវិញក៏មិនចាញ់តារាល្បីៗក្នុងប្រទេសយើងប៉ុន្មាននោះដែរ។

ពិតណាស់នេះក៏ព្រោះតែកូនស្រីរបស់អ្នកនាង ប៊ីរីយ៉ា មានសម្រស់ស្រស់ស្អាត និង ពិសេសនោះគឺមានទេពកោសល្យលិល្បៈពីកំណើតនេះតែម្ដង ទើបធ្វើអោយក្រុមហ៊ុនម្សៅទឹកដោះគោល្បីឈ្មោះនៅប្រទេសថៃ អញ្ជើញយកទៅថតបែបនេះ៕

 អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី