Home កម្សាន្ត Wow!! តួឯកស្រ...

Wow!! តួឯកស្រីនាង Yaya និងសម្ដែងស្នាដៃក្នុងរឿងភាគថ្មីជាកូនភ្លោះ ធ្វើជាមនុស្សពីរនាក់ចរិកខុសគ្នាដាច់!!

ប្លែកភ្នែកប្លែកអារម្មណ៍ទៀតហើយ!! ជាដំណឹងសម្រាប់មិត្តអ្នកគាំទ្រស្នាដៃការសម្ដែងរបស់តារាស្រីវ័យក្មេងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បះប្រទេសថៃនាង Yaya Urassaya ដោយតារាស្រីវ័យកូនកាត់សម្រស់លេចធ្លោររូបនេះ នឹងមកបង្ហាញស្នាដៃក្នុងរឿងភាគថៃជាមួយនឹងសម្ដែងជាតួអង្គពីរនាក់និិងចរិកពីរផ្សេងគ្នាដាច់តែម្ដង។ 

ហើយរឿងថ្មីរបស់នាងមួយនេះមានឈ្មោះថា Klin Kasalong ដោយជារឿងភាគមួយទៀតរបស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃដដែល ដោយតួឯកប្រុសនឹងមកសម្ដែងរឿងមួយនេះរួមគ្នាជាមួយនាងក៏គឺតារាប្រុសលោក James Ma។ នៅក្នុងរឿងមួយនេះ Yaya នឹងត្រូវសម្ដែងជាតួអង្គកូនភ្លោះស្រីពីរនាក់ ដោយភ្លោះបងគឺមានចរិកទន់ភ្លន់ស្លូតបូត ឯភ្លោះប្អូនគឺជាតួចិត្តអាក្រក់ឈ្លានីស។ ការសម្ដែងជាមនុស្សពីរនាក់បែបនេះមិនមែនជារឿងងាយនោះឡើយ ចង់ដឹងថា Yaya នឹងសម្ដែងបានខុសគ្នាយ៉ាងណាកុំភ្លេចតាមដានរឿងភាគថ្មីរបស់នាងដែលនឹងចាក់បញ្ចាំងនាពេលខាងមុខឆាប់ៗនេះ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ