Home កម្សាន្ត តារាសម្ដែងប្រ...

តារាសម្ដែងប្រុស Nadetch និងតារាសម្ដែងស្រី Yaya ឲ្យតែបានជួបគ្នាពេលណា មិនភ្លេចធ្វើរឿងមួយនេះជាមួយគ្នានោះទេ!!

1394

លោក Nadech Kugimiya និងនាង Yaya Urassaya គឺជាគូស្នេហ៍ល្បីមួយគូនៅក្នុងវិស័យសិល្បៈថៃ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែឆ្លៀតពេលទំនេរពីការងារទៅសាងអំពើរល្អជាមួយគ្នាជារឿយ។

ថ្មីៗនេះ តារាសម្តែងថៃទាំងពីរដួងនេះបានធ្វើការចូលរួមនៅក្នុងពិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃ។ នៅក្នុងនោះផងដែរ កំពូលតារាសម្តែងរូបសង្ហាលោក James Jirayu និងតារាល្បីៗជាច្រើនដួងទៀតក៏បានចូលរួមផងដែរ។

នៅក្នុងកិច្ចសម្ភាស៍មួយជាមួយនិងអ្នកកាសែត នាង Yaya Urassaya បានថ្លែងថា​ ខ្លួនត្រូវបានអញ្ជើញចូលរួមពិធីបុណ្យនោះដោយ P’ Off Pongpat ។ ទទ្ទឹមនឹងនេះផងដែរ Yaya និយាយទៀតថា នាងបានស្វាគមន៍និងនិយាយជាមួយនិង Mae Keaw បានបន្តិចប៉ុណ្ណោះ ហើយភាគច្រើននាងបានសំណេះសំណាលគ្នាលេងជាមួយ Nadech ព្រោះអ្នកទាំងពីរមិនសូវជាបានជួបគ្នានោះទេមួយរយៈពេលនេះ​ ព្រោះម្នាក់ៗសុទ្ធតែមមាញឹកការងាររៀងៗខ្លួន។

អ្វីដែលកាន់តែរភើបជាងនេះទៅទៀតសម្រាប់ហ្វេនៗនោះគឺ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានបង្ហើបថា រឿងខ្នាតធំទី ២ របស់នាងមានចំណងជើងថា “Nakee 2” នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅក្នុងឆ្នាំនេះផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX